ការបញ្ចប់ការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៊ូដង់ហាក់ដូចជានៅឆ្ងាយ ទោះបីជាកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស RSF ដែលបានប្រយុទ្ធជាមួយកងទ័ព អស់រយៈពេលជាងពីរឆ្នាំ បានគាំទ្រសំណើឈប់បាញ់ក៏ ដោយ។
រដ្ឋាភិបាល ដែលគាំទ្រដោយកងទ័ព មិនទាន់ឆ្លើយតបទៅនឹងអ្នកសម្របសម្រួលអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅឡើយទេ ហើយការប្រយុទ្ធគ្នា បានធ្វើឲ្យរដ្ឋធានីខាទុំ ដែលគ្រប់គ្រងដោយកងទ័ពរង្គោះរង្គើយ៉ាងខ្លាំង កាលពីថ្ងៃសុក្រ។
ក្រុមអ្នកជំនាញ បង្ហាញការសង្ស័យអំពីថា តើកងកម្លាំង RSF ពិតជាត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តបទឈប់ហើយ ឬយ៉ាងណា ហើយព្រមានថា ខ្លួនកំពុងរៀបចំការវាយលុក ដើម្បីដណ្តើមយកទីក្រុង el-Obeid នៅភាគខាងត្បូង។
ប៉ុន្តែជម្លោះនេះ អាចស្ថិតនៅចំណុចរបត់មួយ។
ការប្រយុទ្ធគ្នា បានផ្ទុះឡើង ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដោយធ្វើឲ្យកងកម្លាំងរបស់មេបញ្ជាការកងទ័ពលោក Abdel Fattah Al-Burhan ប្រឆាំងនឹងកងកម្លាំងរបស់អតីតអនុរបស់ខ្លួន គឺមេបញ្ជាការកងកម្លាំង RSF លោក Mohammed Hamdan Dagalo៕