រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃសៅរ៍ថា ការចរចាសន្តិភាពជុំចុងក្រោយជាមួយប្រទេសប៉ាគីស្ថាន បានបរាជ័យ ដោយស្តីបន្ទោសវិធីសាស្រ្ត «មិនទទួលខុសត្រូវ និងមិនសហការ» របស់ទីក្រុងអ៊ីស្លាម៉ាបាដ និងបង្កឲ្យមានការភ័យខ្លាចចំពោះអំពើហិង្សាបន្ថែមទៀត។
ភាគីទាំងពីរ បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសទួរគី ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដែលបានព្រមព្រៀងគ្នា នៅថ្ងៃទី ១៩ ខែតុលា នៅប្រទេសកាតា បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា រវាងប្រទេសជិតខាងអាស៊ីខាងត្បូងនេះ។
ភាគីទាំងពីរ នៅតែស្ងាត់ស្ងៀមស្ទើរតែទាំងស្រុងលើខ្លឹមសារនៃការពិភាក្សា ដែលត្រូវបានគេដឹងថា បានដោះស្រាយបញ្ហាសន្តិសុខយូរអង្វែង។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ក្នុងអំឡុងពេលនៃការពិភាក្សា ភាគីប៉ាគីស្ថាន បានព្យាយាមផ្ទេរការទទួលខុសត្រូវទាំងអស់ចំពោះសន្តិសុខរបស់ខ្លួន ទៅឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ខណៈពេលដែលមិនបង្ហាញពីឆន្ទៈ ក្នុងការទទួលខុសត្រូវចំពោះសន្តិសុខរបស់ប្រទេសអាហ្វហ្គានីស្ថាន ឬសន្តិសុខរបស់ខ្លួននោះ»៕