លោកនាយករដ្ឋមន្ត្រី Viktor Orban បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នៅសេតវិមានថា ការផ្គត់ផ្គង់ប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសហុងគ្រី
លោក Orban បាននោះថា៖«នោះនឹងជាបញ្ហាមួយសម្រាប់ថ្ងៃនេះ ដើម្បីពន្យល់យ៉ាងច្បាស់អំពីផលវិបាកសម្រាប់ប្រជាជនហុងគ្រី និងសម្រាប់សេដ្ឋកិច្ចហុងគ្រី ដែលមិនទទួលបានប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ពីព្រោះយើងត្រូវបានផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរប្រេង»។
លោក Orban បានកត់សម្គាល់ថា៖«ការផ្គត់ផ្គង់ប្រេងមិនមែនជាបញ្ហានយោបាយមនោគមន៍វិជ្ជាទេ។ វាជាការពិតជាក់ស្តែង ពីព្រោះយើងមិនមានកំពង់ផែ»។ «ដូច្នេះយើងនឹងចរចាលើចំណុចនោះ។ វាពិតជាមានសារៈសំខាន់សម្រាប់យើង»៕