ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សជិត ១០០ នាក់ត្រូវបានកត់ត្រាថា ត្រូវបានគេចាប់ពង្រត់ ឬបាត់ខ្លួន នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីដើមឆ្នាំនេះមក ដោយមានរបាយការណ៍អំពីការបាត់ខ្លួនដោយបង្ខំថ្មីៗ នៅតែបន្តកើតមាន។
អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) លោកស្រី Thameen Al-Keetan បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវថា៖«រយៈពេល ១១ខែ ចាប់តាំងពីការដួលរលំនៃអតីតរដ្ឋាភិបាល នៅក្នុងប្រទេសស៊ីរី យើងបន្តទទួលបានរបាយការណ៍គួរឲ្យព្រួយបារម្ភអំពីការចាប់ពង្រត់ និងបាត់ខ្លួនដោយបង្ខំរាប់សិបនាក់។
OHCHR បានកត់ត្រាមនុស្សយ៉ាងហោចណាស់ ៩៧ នាក់ ដែលត្រូវបានចាប់ពង្រត់ ឬបាត់ខ្លួន ចាប់តាំងពីខែមករា ឆ្នាំនេះ ហើយបាននិយាយថា វាពិបាកក្នុងការបញ្ជាក់តួលេខត្រឹមត្រូវ។
លោកស្រី Al-Keetan បាននិយាយថា ចំនួនចុងក្រោយបំផុត គឺបន្ថែមលើមនុស្សជាង ១០០.០០០ នាក់ដែលបានបាត់ខ្លួន នៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Bashar Assadដែលត្រូវបានបណ្តេញចេញពីអំណាច៕