ទួរគីយេកំពុងរៀបចំច្បាប់មួយ ដើម្បីអនុញ្ញាតឲ្យយុទ្ធជន និងជនស៊ីវិលរាប់ពាន់នាក់នៃគណបក្សពលករ ឃើដ (PKK) ត្រឡប់មកប្រទេសកំណើតវិញពីកន្លែងលាក់ខ្លួន នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្រោមការចរចា ដើម្បីបញ្ចប់សង្គ្រាមច្រើនជំនាន់ហើយនោះ។
មន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈិមបូព៌ា និងប្រភពគណបក្សនយោបាយឃើដ នៅប្រទេសទួរគី បាននិយាយថា ច្បាប់ដែលបានស្នើឡើង នឹងការពារអ្នកដែលវិលត្រឡប់មកប្រទេសវិញ ប៉ុន្តែមិនបានផ្តល់ការលើកលែងទោសជាទូទៅចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយអតីតសកម្មជននោះទេ។ មេដឹកនាំសកម្មជនមួយចំនួន អាចត្រូវបានបញ្ជូនទៅប្រទេសទី៣ ក្រោមផែនការនេះ។
ការនាំក្រុមឧទ្ទាម PKK និងក្រុមគ្រួសាររបស់ពួកគេត្រឡប់ប្រទេសវិញពីមូលដ្ឋានរបស់ពួកគេ នៅតំបន់ភ្នំភាគខាងជើងប្រទេសអ៊ីរ៉ាក់ ត្រូវបានគេមើលឃើញថា ជាឧបសគ្គចុងក្រោយមួយ នៅក្នុងដំណើរការសន្តិភាពដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុន ដើម្បីបញ្ចប់សង្គ្រាម ដែលបានសម្លាប់មនុស្ស ៤០.000 នាក់។
ខណៈពេលដែលមន្ត្រី បាននិយាយជាសាធារណៈអំពីកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាទូទៅ ប្រភពទាំងនោះបានបង្ហាញព័ត៌មានលម្អិតដែលមិនធ្លាប់មានរបាយការណ៍ពីមុនមក រួមទាំងសំណើសម្រាប់ការវិលត្រឡប់មកប្រទេសវិញ ដើម្បីធ្វើឡើង ក្នុងរលកដាច់ដោយឡែកនៃជនស៊ីវិល និងយុទ្ធជន និងសម្រាប់មេបញ្ជាការដែលត្រូវបញ្ជូនទៅប្រទេសទី៣៕