ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាមួយ បានសម្លាប់មនុស្ស៦ នាក់ និងជាង៧០០នាក់ផ្សេងទៀត រងរបួសនៅប្រេស៊ីល

2025/11/09 07:27:08 pm        132

យោងតាមក្រុមមន្ត្រីរដ្ឋ Parana ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាមួយបានបោកបក់ពាសពេញភាគខាងត្បូងប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍ ៨វិច្ឆិកា ដោយបានសម្លាប់មនុស្ស៦នាក់ របួសយ៉ាងហោចណាស់ ៧៥០ នាក់ និងបានបំផ្លាញសង្កាត់ទាំងមូលនៅក្នុងទីក្រុង Rio Bonito do Iguacu ។ វីដេអូបង្ហាញពីរថយន្តជាច្រើនបានគរលើគ្នា ដំបូលផ្ទះបានហែកចេញពីគ្នា និងអ្នកស្រុកកំពុងរើយករបស់របរចេញពីគំនរបាក់បែក។

ជាងជួសជុលរថយន្តលោក Gilberto Brecailo ដែលរោងជាងរបស់លោក ត្រូវបានបំផ្លាញ បាននិយាយថា អ្វីដែលពួកលោកនៅសល់គឺសម្លៀកបំពាក់ និងឯកសារតែប៉ុណ្ណោះ។ នាយកមន្ទីរពេទ្យលោកស្រី Cinthia Kely Somariva បាននិយាយថា យប់ថ្ងៃសុក្រគឺពេលវេលាសោកសៅ ដោយអ្នកជំងឺនៅតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

រដ្ឋាភិបាលរដ្ឋបានប្រកាសកាន់ទុក្ខជាផ្លូវការរយៈពេលបីថ្ងៃ និងស្ថានភាពគ្រោះមហន្តរាយសាធារណៈ ដោយអនុញ្ញាតឱ្យមានមូលនិធិសង្គ្រោះបន្ទាន់ និងការគាំទ្រពីសហព័ន្ធ។ មនុស្សប្រហែល ១ពាន់នាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយមានជម្រកបណ្តោះអាសន្នត្រូវបានបង្កើតឡើងនៅជិតទីក្រុង Laranjeiras do Sul ។

ក្រុមអាជ្ញាធរបាននិយាយថា កម្លាំងខ្យល់បានឡើងដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបំផ្លាញផ្ទះសម្បែង និងអគារសាធារណៈចំនួន ៩០% នៃទីក្រុង Rio Bonito do Iguacu។ ក្រុមជួយសង្គ្រោះ រួមទាំងក្រុមពន្លត់អគ្គិភ័យ និងក្រុមការពារជនស៊ីវិល បានធ្វើការពេញមួយយប់ ដើម្បីសម្អាតកម្ទេចកម្ទី និងស្តារសេវាកម្មសំខាន់ៗឡើងវិញ៕


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm