ជើងហោះហើរជាង ១.៤០០ ទាំងទៅទាំងមក ឬក្នុងសហរដ្ឋអាមេរិក ត្រូវបានលុបចោលកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបានប្រាប់នៅសប្តាហ៍នេះឱ្យកាត់បន្ថយចរាចរណ៍ក្នុងអំឡុងពេលរដ្ឋាភិបាលសហព័ន្ធបិទទ្វារ។

យោងតាមកម្មវិធីតាមដានជើងហោះហើរ FlightAware ជើងហោះហើរជិត ៦.០០០ ក៏ត្រូវបានពន្យារពេលផងដែរ ដែលធ្លាក់ចុះពីការពន្យារពេលជាង ៧.០០០ ជើង កាលពីថ្ងៃសុក្រ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រកាសកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងកាត់បន្ថយសមត្ថភាពធ្វើដំណើរតាមផ្លូវអាកាសរហូតដល់ ១០% នៅអាកាសយានដ្ឋានចំនួន ៤០ ដែលមមាញឹកបំផុតរបស់ប្រទេស ខណៈក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស កំពុងធ្វើការដោយគ្មានប្រាក់ឈ្នួលក្នុងអំឡុងពេលបិទរដ្ឋាភិបាល។
ក្រុមអ្នកសាធារណរដ្ឋ និងប្រជាធិបតេយ្យ នៅតែខ្វែងគំនិតគ្នាអំពីរបៀបបញ្ចប់ភាពជាប់គាំងនៅក្នុងសភា ខណៈការបិទទ្វារ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែតុលា នៅតែបន្ត។
ថ្ងៃសៅរ៍ គឺជាថ្ងៃទី ៣៩ នៃការបិទទ្វារយូរបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈក្រុមសាធារណរដ្ឋ និងប្រជាធិបតេយ្យនៅតែមិនទាន់ឯកភាពគ្នាលើសេចក្តីសម្រេចផ្តល់មូលនិធិដើម្បីបើករដ្ឋាភិបាលឡើងវិញ៕

