ភ្នំពេញ៖ អបអរសាទរ កម្ពុជាឈ្មះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ។
ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2025) នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់ ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយនៅឆ្នាំ២០២៥ នេះ។
សូមជម្រាបជូនផងដែរថា ការឈ្នះពានរង្វាន់នេះ គឺបានមកពីការគិតខំប្រឹងប្រែងរបស់រប្រជាកសិករកម្ពុជា ដែលបានចូលរួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជម្រុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក៕






