ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៥

2025/11/09 08:55:53 pm        362

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សប្រមាណ១៥០០អង្គ/នាក់ ដែលបាននិមន្តនិងអញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខួបលើកទី៧២ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ត្រូវ បានរដ្ឋបាលខេត្តប្រារព្ធធ្វើ ឡើងនៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ៤រោជ ខែកក្តឹក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្រោម អធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

នៅក្នុងពិធីយ៉ាងអធិកអធមនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក ក្រុង និង មន្ទីរ អង្គភាពបានរៀបចំប្រតិភូ អញ្ជើញដាក់ កូរោន ចំនួន ១១ ផែនដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ និងសម្តែងការគោរពដឹងគុណចំពោះយុទ្ធជន យុទ្ធនារីនិងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនក្នុងឱកាសខួបលើកទី៧២នៃទិវាបុណ្យឯករាជ្យ៩វិច្ឆិកា ដោយបាននិមន្តព្រះសង្ឃ អង្គបង្សុកូល អុជ ភ្លើងជ័យ នៅលើស្តូប អនុស្សាវរីយ៍ដែលស្ថិតនៅ កណ្តាលបុរីវប្បធម៌ កោះសំពៅមាសជាបន្តបន្ទាប់ ។

ឯកឧត្តម ខូយ រីដា បានថ្លែងថា លើមូលដ្ឋាន នៃចំណងសាមគ្គីភាព មិត្តភាព ដែលស្ថិតក្នុងស្ថានភាពសង្គមជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាព នយោបាយនេះ ជាប្រភពកំណត់នៃការការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យពិសេសវិស័យសេដ្ឋកិច្ចសង្គមដែលជាដង្ហើមរស់របស់ជាតិ។

ឯកឧត្តមបានរំលឹកពីប្រវត្តិសង្ខេបមួយចំនួនព្រះរាជបូជនីយកិច្ចនិងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហា វីរក្សត្រ ព្រះវរាជបិតាឯករាជជាតិខ្មែរព្រះបាទនរោត្តម សីហនុ ក្នុងការទាមទាឯករាជ្យពីបារាំង។ នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះបាទនរោត្តមសីហនុ ទ្រង់បានលៈបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាង ក្លៀវក្លាដើម្បីធ្វើការតស៊ូ ក្នុងក្របខណ្ឌទាមទារឯករាជ្យឱ្យរួចផុតពីអាណានិគមនិយមបារាំង ធ្វើឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងប្រទេសនិយាយរួម ដោយឡែកប្រជារាស្ត្រខេត្តពោធិ៍សាត់ ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនិងបន្តខិតខំចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាព និងសមិទ្ធិផលនានាដែលកើតមាននៅក្នុងប្រទេសកម្ពុជាឱ្យបានបានយូរអង្វែង។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា បច្ចុបន្បន្ននេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអភិវឌ្ឍលើគ្រប់វិស័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលមានបាវចនា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឌីជីថល ជាការឆ្លើយតប បដិវត្ត ឧស្សាហកម្មទី៤និងបដិវត្ត កម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម លើលកម្ពស់ផលិតភាពសេដ្ឋកិច្ចខ្ពស់ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បន្ទាប់មកគណៈអធិបតីបានអញ្ជើញ បង្ហោះប៉េងប៉ោងនិងលែងព្រាបនាពេលនោះផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm