ពិធីប្រកាសបើកសន្និសីទប្រចាំឆ្នាំ លើកទី៦ របស់សមាគមគ្រូពេទ្យសួតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រង និងព្យាបាលជំងឺផ្លូវដង្ហើម»

2025/11/09 11:33:07 pm        365

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៦ របស់សមាគមគ្រូពេទ្យសួតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រង និងព្យាបាលជំងឺផ្លូវដង្ហើម»។

ក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត បានណែនាំ ដល់សមាគមគ្រូពេទ្យសួត កម្ពុជាចំនួន ៤ចំណុចដូចខាងក្រុម៖

១) បន្តខិតខំពង្រឹង និងពង្រីកបន្ថែមនូវវិសាលភាព និងតួនាទីសមាគមគ្រូពេទ្យសួត កម្ពុជាកាន់តែមានសក្ដានុពល និងប្រសិទ្ធភាពបន្ថែមទៀត

២) បន្តរៀបចំជាសន្និសីទប្រចាំឆ្នាំ ឬអាច ២ដងក្នុង១ឆ្នាំ ទៅតាមពេលវេលាសមស្របដើម្បីចែករំលែកចំណេះដឹង និងជំនាញដល់ក្រុមគ្រូពេទ្យ នៅតាមមន្ទីរពេទ្យជា ពិសេសក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក

៣) ស្នើឱ្យសមាគមគ្រូពេទ្យសួត កម្ពុជាចូលរួមសហការជិតស្និទ្ធ ជាមួយនឹងសមាគមគ្រូពេទ្យជំនាញផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពវេជ្ជសាស្ត្រ និងបង្កើននូវសមត្ថភាពវិជ្ជាជីវៈគ្រូពេទ្យ

៤) ស្នើដល់ថ្នាក់ដឹកនាំ សមាជិក សមាគមគ្រូពេទ្យសួត កម្ពុជា និងក្រុមគ្រូពេទ្យឯកទេសផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានិស្សិត ដែលកំពុងសិក្សាផ្នែកវេជ្ជសាស្រ្តសុខាភិបាល ខិតខំបំពេញតួនាទីភារកិច្ច ដោយសេចក្ដីថ្លៃថ្នូរ និងលើកតម្កើងនូវកិត្យានុភាពរបស់គ្រូពេទ្យកម្ពុជា ឱ្យកាន់តែខ្ពង់ខ្ពស់នៅក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាគម ដែលបានខិតខំជួយស្រាវជ្រាវ និងបណ្ដុះបណ្ដាលមន្រ្តីសុខាភិបាល និងសង្ឃឹមយ៉ាងមុតមាំថាសន្និសីទនេះ នឹងផ្ដល់លទ្ធផលល្អ ក្នុងការលើកស្ទួយ កែលម្អ និងបង្កើនចំណេះដឹងព្រមទាំងជួយជំរុញវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាគមគ្រូពេទ្យសួតកម្ពុជា និងក្រុមគ្រូពេទ្យឯកទេស និងជំនាញ សរុបចំនួន ១៨០រូប។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm