មនុស្សមួយចំនួនស្លាប់ និងរាប់រយនាក់បន្តបាត់ខ្លួន ក្រោយទូកដឹកជនរ៉ូហ៊ីងយ៉ា លិចនៅព្រំដែនម៉ាឡេស៊ី-ថៃ

2025/11/10 08:48:07 am        192

ទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (៩ វិច្ឆិកា) ថា ទូកមួយគ្រឿងដែលដឹកសមាជិកសហគមន៍រ៉ូហ៊ីងយ៉ា មកពីសហភាពមីយ៉ាន់ម៉ា បានលិចនៅជិតព្រំដែនសមុទ្ររវាងថៃ-ម៉ាឡេស៊ី ដោយមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ហើយយ៉ាងតិច ៧នាក់ បានស្លាប់ និងមនុស្ស ១៣នាក់ ត្រូវបានជួយសង្គ្រោះរហូតមកទល់ពេលនេះ។

ប្រធានទីភ្នាក់ងារដែនសមុទ្រប្រចាំតំបន់របស់ម៉ាឡេស៊ី លោក Romli Mustafa បាននិយាយថា ក្រុមអ្នកជួយសង្រ្គោះបានប្រតិបត្តិការស្វែងរកលើផ្ទៃសមុទ្រទំហំ ១៧០ម៉ាយល៍ណត់ក្រឡា នៅជិតកោះ Langkawi កាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីកប៉ាល់ធំមួយគ្រឿងដែលដឹកមនុស្ស ៣០០នាក់ បានចាកចេញពីរដ្ឋរ៉ាឃីន របស់មីយ៉ាន់ម៉ា កាលពីរយៈពេល ៣ថ្ងៃមុននោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Bernama របស់ម៉ាឡេស៊ី បានដកស្រង់សម្តីប្រមុខនគរបាលខេត្ត Kedah លោក Adzli Abu Shah ដោយនិយាយថា ដំបូងឡើយ មនុស្សទាំងអស់នោះបានជិះលើកប៉ាល់ធំមួយនេះពីមីយ៉ាន់ម៉ា ប៉ុន្តែក៏ត្រូវផ្ទេរទៅទូកតូចៗចំនួន ៣គ្រឿង ដែលនីមួយៗមានផ្ទុកមនុស្សប្រហែល ១០០នាក់ ដើម្បីជៀសវាងការប្រទះឃើញ នៅពេលជិះទៅជិតម៉ាឡេស៊ី។ ក្រៅពីទូក ១គ្រឿងក្នុងចំណោមនោះបានលិច លោក Shah បន្តថា ស្ថានភាពទូកពីរគ្រឿងទៀតមិនដឹងថាយ៉ាងម៉េចហើយនោះទេ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។

រដ្ឋរ៉ាឃីន ដ៏ក្រីក្ររបស់មីយ៉ាន់ម៉ា បានរងគ្រោះដោយជម្លោះអស់ជាច្រើនឆ្នាំ ភាពអត់ឃ្លាន និងអំពើហិង្សាជនជាតិភាគតិច ដែលភាគច្រើនផ្តោតលើសហគមន៍ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ ដោយប្រឈមនឹងអំពើហិង្សានៅមីយ៉ាន់ម៉ា និងស្ថានភាពរស់នៅកាន់តែលំបាកនៅជំរំបង់ក្លាដែស ជនជាតិរ៉ូហ៊ីងយ៉ាមកពីប្រទេសទាំងពីរនេះតែងតែព្យាយាមធ្វើដំណើរប្រកបដោយគ្រោះថ្នាក់តាមសមុទ្រ ទៅកាន់ប្រទេសជិតខាង រួមទាំងម៉ាឡេស៊ីផងដែរ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am