សម្ដេចតេជោចែករំលែកទស្សនៈថា ដំណើរការផ្សះផ្សារបន្តិចម្តងៗ និងការអត់ធ្មត់ជាយុទ្ធសាស្ត្រសំខាន់ ដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ

2022/02/13 06:49:52 pm        895

សេអ៊ូល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក​ដើម្បីសន្តិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពី"សន្តិភាពនៅឧបទ្វីបកូរ៉េ " ដែលប្រារព្ធធ្វើឡើងនៅសាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី១៣កុម្ភៈនេះ ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

សម្ដេចបានចែករម្លែកនូវទស្សនទានដ៏មានតម្លៃទៅកាន់ពិភពលោកថា សង្គ្រាមកូរ៉េ​មានអាយុកាល៧៣ឆ្នាំហើយ ដែលមកដល់ពេលនេះមានតែបទឈប់បាញ់​មានអាយុកាលជាង៦៩ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាដែលជាច្រើនទសវត្សរ៍កន្លងមកនេះ​កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងគ្រប់កម្រិត និងគ្រប់វេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសលមិនទទួលបានលទ្ធផលអ្វីឡើយ។

សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពិចស្រពិល និងផុយស្រួយ ដែលវិធីសាស្រ្តមុនៗមិនទទួលបានជោគជ័យ។ នោះហើយដែលជាមូលហេតុយើងត្រូវមានភាពក្លាហាន ហ៊ាននិយាយ ហើយរិះរកវិធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្ដល់លទ្ធផលវិជ្ជមាន។សម្តេចបានបន្តថា ដើម្បីអាចសម្រេចទៅបានការទទួលខុសត្រូវ គឺស្ថិតនៅលើសហគមន៍អន្តរជាតិ ក្នុងការធ្វើការរួមគ្នា ដើម្បីយកកូរ៉េទាំងពីរចេញពីសំណល់ដោយសង្រ្គាមត្រជាក់។ យើងទាំងអស់គ្នាដឹងហើយថាឧបទ្វីបកូរ៉េដែលបែកបាក់គ្នាគឺជាកេរ្តិ៍ដំណែល នៃសង្រ្គាមត្រជាក់ហើយប្រជាជនកូរ៉េគឺជាជនរងគ្រោះនៃនយោបាយមហាអំណាច។ ជាអកុសល មហាអំណាចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េជាតំបន់ទ្រនាប់ក្នុងការប្រកួតប្រជែងនិងការព្យាករណ៍អំណាចរបស់ពួកគេ។ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េយើងត្រូវគិតពិចារណា ទីមួយ.ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង៧០ឆ្នាំ មកនេះទាមទារឲ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្តហើយជាការពិតណាស់ដំណើរការផ្សះផ្សាបន្តិចម្តងៗ។ ដូចគ្នានេះដែរ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើងជាដំណាក់កាល។ ដូច្នេះ ការអត់ធ្មត់ជាយុទ្ធសាស្ត្រគឺមានសារៈសំខាន់បំផុត។

សម្ដេចតេជោមានប្រសាសន៍បន្តថា ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានដោយលំបាករបស់យើងក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ សម្ដេចបានស្នើគំនិតផ្ដួចផ្ដើមឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ វប្បធម៌តែមួយ សម្រាប់ការពិចារណារបស់អ្នកដែលប្រហែលជាមិនមែនជាទស្សនទានថ្មីទាំងស្រុងនោះទេ តែផ្អែកលើចក្ខុវិស័យ និងបេសកកម្មនៃសហព័ន្ធសន្តិភាពសកល។

សម្ដេចបានដាក់ជាសំនួរថាហេតុអ្វីរដ្ឋពីរ? ប្រព័ន្ធនយោបាយ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង គឺខុសគ្នាទាំងស្រុង។ ការរួមបញ្ចូលប្រពន្ធនយោបាយទាំងពីរ នាពេលអនាគតដ៏ខ្លីខាងមុខមិនអាចទៅរួចទេ។ ដូច្នេះយើងត្រូវទទួលយកការពិតដែលប្រព័ន្ធនយោបាយទាំងពីរនឹងត្រូវបន្តរួមរស់ជាមួយគ្នា។ យើងត្រូវលើកទឹកចិត្ត និងលើកកម្ពស់ដល់ការរស់នៅជាមួយគ្នាដោយសន្តិភាពរវាងរបស់នយោបាយទាំងពីរ។ ហេតុអ្វីជាតិតែមួយ?កូរ៉េអាចត្រូវបានបែកចែកដោយទឹកដី តែមិនមែនប្រជាជន។ កូរ៉េមានឈាមជ័រជាប់ខ្សែស្រឡាយតែមួយ។ សុភាសិតខ្មែរមួយបានពោលថា"កាត់ទឹកមិនដាច់ កាត់សាច់មិនបាន"។ ប្រជាជនគឺប្រៀបបាទដូចជាទឹកដែលមិនអាចកាត់ផ្ដាច់បាន។ទន្ទឹមនេះដែរ វប្បធម៌គឺជាប្រភពដ៏សំខាន់សម្រាប់សន្តិភាព និងការបង្រួបបង្រួមជាតិ។ បំណងប្រាថ្នារបស់កូរ៉េសម្រាប់ការបង្រួបបង្រួមជាតិគឺផ្អែកលើប្រវត្តិសាស្ត្រ នៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈដែលឆ្លុះបញ្ចាំងឲ្យឃើញនូវប្រទេសកូរ៉េអភិវឌ្ឍន៍​ទៅជាប្រទេសជាតិមួយដែលមានវប្បធម៌ និងជាតិសាសន៍តែមួយដែលផ្សារភ្ជាប់នូវស្មារតីនៃអត្តសញ្ញាណ និងឯកភាពជាតិជ្រាលជ្រៅ។ សម្ដេចសង្ឃឹមជឿជាក់គំនិតផ្ដួចផ្ដើម"រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ :ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ "គឺជាក់ស្ដែងនឹងអាចសម្រេចបាន​ព្រោះជាគំនិតផ្ដួចផ្ដើមមានគោលបំណងលើកកំពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm