ស្ពានបេតុងឆ្លងស្ទឹងសែនប្រវែង១៨០ម៉ែត្រ តភ្ជាប់ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ នឹងសាងសង់រួចស្ថាពរនៅចុងឆ្នាំ២០២៣

2022/02/13 09:07:31 pm        1.1 K


កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញបើកការដ្ឋានសាងសង់ស្ពានសម្តេចជោតេ ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក។

ក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត លើកឡើងថា ស្ពាននេះគឺជាការឆ្លើយតបតាម​សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលដែល សម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍កាលពីឆ្នាំ២០១៣។

ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ សម្តេចតេជោ បានប្រគល់ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស៊្រុន ព្រមទាំង ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សប្បុរសជននានា ដើម្បីជាជំហរក្នុងការ សាងសង់​ស្ពាននេះឡើងជូនប្រជាពលរដ្ឋបានប្រើប្រាស់តាមតម្រូវការ។

លោកជំទាវ បន្តថា ស្ពាននេះមានប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ម៉ែត្រ កំពស់កណ្ដាលស្ពានដល់​ធ្នឹម​បណ្តោយ ១២២ម៉ែត្រ សសរស្ពានមានចំនួន ៣០ដើម ​សសរបង្កាន់ដៃស្ពាន ​ចំនួន ១៣២ដើម និង​កំពស់បង្កាន់ដៃស្ពាន១.៣ម៉ែត្រ (បូកទាំងឃឿន) ហើយគ្រោងនឹងសាងសង់រួចរាល់​ជាស្ថាពរ​ចំណាយ​ពេល ២៤ខែ គឺត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ។ សារៈសំខាន់នៃការតភ្ជាប់រវាងស្រុកទាំងពីរ បានជួយសម្រួលដល់ការធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស សម្រួលដល់ការដឹកកសិផលរបស់បងប្អូនប្រជាកសិករ ការ​ដោះដូរ​ទំនិញ ទៅកាន់ទីផ្សារ ដែលចំណេញពេលវេលា​ ចំណេញថវិកា ក្នុងការធ្វើដំណើរមក​កាន់ទីរួមខេត្ត ក៏ដូចជា ជំរុញឲ្យទេសចរណ៍ចូលមកកាន់មជ្ឈមណ្ឌល ​សាសនា វប្បធម៌ ទេសចរណ៍​សំពៅត្រៃលោកត្រៃលក្ខណ៍ផងដែរ ។

លោកជំទាវក៏បានគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ ​«សន្តិភាពស៊ុនហាក់ - SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ ​របស់ប្រទេសកូរ៉េខាងត្បូង ​កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ​នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

លោកជំទាវ ក៏បានផ្តាំផ្ញើរដល់ក្រុមជាង ត្រូវបំពេញការងារឲ្យបានហ្មត់ចត់ ត្រូវគោរពតាម​បទដ្ឋាន​នៃសំណង់​ ក្នុងការសាងសង់ស្ពាន ​សាងសង់ឲ្យមានភាពរឹងមាំ ​ជាប់ល្អ ​និងធ្វើការដោយប្រុងប្រយ័ត្ន ជៀសវាង​គ្រោះថ្នាក់ដែលកើតមានជាយថាហេតុ ។

លោកជំទាវ ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការរៀនរស់នៅ ធ្វើការ​ជាមួយកូវីដ ១៩ តាមគន្លងថ្មី ​ដោយរក្សារគម្លាត និងគោរពតាមវិធានការរបស់ក្រសួង​សុខាភិបាល​ គឺ ៣ការពារ ៣កុំ ខណៈដែល វីរ៉ុសប្រភេទ អូមីក្រុង បាននឹងកំពុងបន្តកើនឡើង​ជាលំដាប់៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm