យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ព្យុះកួចដ៏មានឥទ្ធិពលមួយបានបំផ្លិចបំផ្លាញទីក្រុង Rio Bonito do Iguacu របស់ប្រទេសប្រេស៊ីលកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ដោយបានបំផ្លាញអគារជាង ៩០% និងបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ នេះបើយោងតាមអាជ្ញាធរតំបន់។

ត្រាក់ទ័រ និងគ្រឿងចក្រជីកគាស់កាយ ត្រូវបានគេមើលឃើញឈូសឆាយកម្ទេចកម្ទីនៅតាមផ្លូវនានា ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះ និងស្តារឡើងវិញ បានបន្តកាលពីថ្ងៃអាទិត្យ។

អ្នកសម្របសម្រួលការពារជនស៊ីវិលរដ្ឋ Parana លោក Fernando Schunig បាននិយាយថា អាទិភាពគឺត្រូវវាយតម្លៃការខូចខាត និងផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រជាជននិងអាជីវកម្ម ដើម្បីស្តារភាពប្រក្រតីឡើងវិញ។
យោងតាមភ្នាក់ងារត្រួតពិនិត្យបរិស្ថានរបស់រដ្ឋបានឲ្យដឹងថា ខ្យល់បក់បានឈានដល់២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចាត់ថ្នាក់ថាជាព្យុះកួច EF3 នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេ។
គ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សជាង១.០០០នាក់គ្មានលំនៅឋាន ដោយទីជម្រកសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងនានាដែលនៅក្បែរនោះ។