លោក Zelenskyy៖ អ៊ុយក្រែន គិតចង់បញ្ជាទិញប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត ២៧គ្រឿង ពីអាមេរិក

2025/11/10 07:08:41 pm        95

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Guardian ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (៩ វិច្ឆិកា) ថា ទីក្រុងគីវ ចង់បញ្ជាទិញប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ចំនួន ២៧គ្រឿង ពីក្រុមហ៊ុនរបស់អាមេរិក ហើយក្នុងពេលនេះ ក៏កំពុងស្វះស្វែងខ្ចីប្រព័ន្ធសំខាន់ៗបែបនេះពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ស្របពេលការវាយប្រហារកាន់តែខ្លាំងពីរុស្ស៊ី។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ុយក្រែន បានរងការវាយប្រហារកាន់តែអាក្រក់ឡើងពីរុស្ស៊ី ដោយដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងពេលរដូវរងាខិតជិតមកដល់។ រោងចក្រថាមពលកម្ដៅ (TPP) ទាំងអស់ ដែលដំណើរការដោយក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន ឈ្មោះ Centrenergo បានបាត់បង់ប្រតិបត្តការ បន្ទាប់ពីការវាយប្រហារពីរុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធពេញមួយយប់កាលពីថ្ងៃទី៨ ខែវិច្ឆិកា។

លោក Zelenskyy បាននិយាយថា ទោះបីជាមានការគាំទ្រពីសម្ព័ន្ធមិត្តក៏ដោយ ដរាបណាសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននៅតែបន្ត នោះអ៊ុយក្រែននឹងតែងតែត្រូវការជំនួយបន្ថែមជានិច្ច ដោយអំពាវនាវជាថ្មីថា "លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវតែបញ្ឈប់សង្គ្រាមជាបន្ទាន់"។

បណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានផ្តល់ឱ្យទីក្រុងគីវនូវសព្វាវុធជាច្រើន និងបានសម្របសម្រួលការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែការគាំទ្រទាំងអស់នេះនៅតែមិនអាចបញ្ឈប់សង្រ្គាមរបស់ទីក្រុងមូស្គូបាន ហើយក៏នៅតែខ្វះខាតក្នុងការបំពេញតម្រូវការសមរភូមិរបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm