ធនាគារពិភពលោក ផ្ញើលិខិតទៅអាមេរិក សម្ដែងការគាំទ្រលើសេចក្តីព្រាងរបស់ UN ស្តីពីតំបន់ហ្កាហ្សា

2025/11/10 12:11:37 pm        46

យោងតាមលិខិតមួយផ្ញើទៅកាន់សហរដ្ឋអាមេរិក ដែលមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ធនាគារពិភពលោក បានគាំទ្រអត្ថន័យនៅក្នុងសេចក្តីសម្រេចមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលព្រាងដោយសហរដ្ឋអាមេរិក ស្តីពីតំបន់ហ្កាហ្សា ដែលនឹងអនុញ្ញាតឱ្យមានអាណត្តិរយៈពេល ២ឆ្នាំនៃស្ថាប័នអភិបាលកិច្ចអន្តរកាលមួយនៅតំបន់ហ៊ុមព័ទ្ធនោះ។

គួរឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥រូប កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានចាប់ផ្តើមជជែកលើអត្ថបទព្រាងនៃសេចក្ដីសម្រេចនេះ ដែលនឹងផ្តល់អាណត្តិឱ្យក្រុមការងារមួយដែលហៅថា "ក្រុមប្រឹក្សាសន្តិភាព" នៃរដ្ឋបាលអន្តរកាល ដោយផ្តល់ឱ្យក្រុមនេះនូវសិទ្ធិអំណាចក្នុងការបង្កើតអង្គភាពប្រតិបត្តិការដើម្បីដោះស្រាយបញ្ហានានា រួមទាំងការកសាងឡើងវិញនៃតំបន់ហ្កាហ្សា និងកម្មវិធីស្តារសេដ្ឋកិច្ច។

ធនាគារពិភពលោក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានប៉ាន់ប្រមាណកាលពីខែកុម្ភៈថា ការកសាងតំបន់ហ្កាហ្សាឡើងវិញនឹងត្រូវចំណាយប្រាក់ជាង ៥០ពាន់លានដុល្លារ ហើយកំពុងសម្រេចចុងក្រោយនូវការប៉ាន់ប្រមាណបណ្តោះអាសន្នថ្មីចំនួន ៧០ពាន់លានដុល្លារ។

ក្នុងលិខិតមួយចុះកាលបរិច្ឆេទថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ — ប្រធានធនាគារពិភពលោក គឺលោក Ajay Banga បានសរសេរសម្ដែងការគាំទ្ររបស់ខ្លួនថា៖ "សំណើបង្កើតអាជ្ញាធរមួយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងសេចក្តីព្រាងបច្ចុប្បន្ននៃក្រុមប្រឹក្សាសន្តិភាព ជាមួយនឹងការអនុញ្ញាតដែលមានចែងក្នុងសេចក្ដីសម្រេច នឹងផ្តល់នូវក្របខណ្ឌចាំបាច់សម្រាប់ការចូលរួមដោយធនាគារពិភពលោក"៕

អត្ថបទដែលទាក់ទង

ថ្ងៃចន្ទនេះ គឺជាខួប១ខែ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាន
2025/11/10 12:19:21 pm        2
លោក Trump តែងតាំងបេសកជនពិសេសប្រចាំប្រទេសបេឡារុស និងចង់ឲ្យអ្នកទោសបន្ថែមទៀតត្រូវបានដោះលែង
2025/11/10 12:18:02 pm        1
មនុស្សច្រើននាក់រងរបួស ខណៈនគរបាលបំបែកក្រុមគ្រូបង្រៀនតវ៉ាទាមទារប្រាក់ខែនៅបង់ក្លាដែស
2025/11/10 12:15:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបញ្ជាក់ជូនអនុព័ន្ធយោធាបរទេស អំពីវិស័យអាទិភាពនៃកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ដូចជាការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

2025/11/10 01:44:18 pm
​សម្ដេចតេជោ ពេញចិត្តចំពោះវិនិយោគជប៉ុន ចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា
2025/11/10 01:41:34 pm
​កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
2025/11/10 01:30:43 pm
​មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ការររៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៦ គឺបានរៀបចំឡើង គ្រប់ជ្រុងជ្រោយ
2025/11/10 01:03:39 pm
​ឯកឧត្តម ហួត ហាក់ ចូលរួមមហាសន្និបាតលើកទី២៦ របស់អង្គការទេសចរណ៍សហប្រជាជាតិនៅអារ៉ាប់ប៊ីសាអ៊ូឌីត
2025/11/10 12:53:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/08 04:09:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/08 10:08:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/09 10:18:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am