លោក Trump តែងតាំងបេសកជនពិសេសប្រចាំប្រទេសបេឡារុស និងចង់ឲ្យអ្នកទោសបន្ថែមទៀតត្រូវបានដោះលែង

2025/11/10 12:18:02 pm        51

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បាននិយាយថា លោក John Coale ដែលបានជួយចរចារដោះលែងអ្នកទោសពីប្រទេសបេឡារុស គឺជាជម្រើសរបស់លោកឲ្យក្លាយជាបេសកជនពិសេសប្រចាំទីក្រុង Minsk ហើយនឹងជំរុញឱ្យមានការដោះលែងអ្នកជាប់ឃុំបន្ថែមទៀត។

លោក Trump បានបង្កើនការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយរដ្ឋផ្តាច់ការមួយនេះ ដោយបានបញ្ជូនគណៈប្រតិភូជាច្រើនក្រុមទៅកាន់ទីក្រុង Minsk ក្នុងឆ្នាំនេះ។ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

កាលពីខែកញ្ញា ប្រទេសបេឡារុស បានដោះលែងអ្នកទោសចំនួន៥២នាក់បន្ទាប់ពីការអំពាវនាវពីលោក Trump ។ លោកធ្លាប់បានជំរុញឱ្យ លោក Lukashenko ដែលកាន់អំណាចជាង៣០ឆ្នាំមកនេះ ឱ្យដោះលែងអ្នកជាប់ឃុំចំនួន១.៤០០នាក់ ដែលមេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានពិពណ៌នាថាជាចំណាប់ខ្មាំង។

លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា «លោក Coale បានចរចាដោយជោគជ័យក្នុងការដោះលែងចំណាប់ខ្មាំង១០០នាក់រួចហើយ និងកំពុងព្យាយាមឲ្យដោះលែង៥០នាក់បន្ថែមទៀត»។ លោកTrump បានអរគុណជាមុនចំពោះប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលមានការគោរពខ្ពស់ចំពោះការពិចារណារបស់លោកលើការដោះលែងមនុស្សបន្ថែម»។

អត្ថបទដែលទាក់ទង

ថ្ងៃចន្ទនេះ គឺជាខួប១ខែ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាន
2025/11/10 12:19:21 pm        2
លោក Trump តែងតាំងបេសកជនពិសេសប្រចាំប្រទេសបេឡារុស និងចង់ឲ្យអ្នកទោសបន្ថែមទៀតត្រូវបានដោះលែង
2025/11/10 12:18:02 pm        1
មនុស្សច្រើននាក់រងរបួស ខណៈនគរបាលបំបែកក្រុមគ្រូបង្រៀនតវ៉ាទាមទារប្រាក់ខែនៅបង់ក្លាដែស
2025/11/10 12:15:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបញ្ជាក់ជូនអនុព័ន្ធយោធាបរទេស អំពីវិស័យអាទិភាពនៃកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ដូចជាការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

2025/11/10 01:44:18 pm
​សម្ដេចតេជោ ពេញចិត្តចំពោះវិនិយោគជប៉ុន ចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា
2025/11/10 01:41:34 pm
​កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
2025/11/10 01:30:43 pm
​មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ការររៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៦ គឺបានរៀបចំឡើង គ្រប់ជ្រុងជ្រោយ
2025/11/10 01:03:39 pm
​ឯកឧត្តម ហួត ហាក់ ចូលរួមមហាសន្និបាតលើកទី២៦ របស់អង្គការទេសចរណ៍សហប្រជាជាតិនៅអារ៉ាប់ប៊ីសាអ៊ូឌីត
2025/11/10 12:53:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/08 04:09:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/08 10:08:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/09 10:18:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am