លោក Lavrov ៖ លោកខាងលិចកំពុងសិក្សាពីការប្រើប្រាស់អាវុធរុស្ស៊ី ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស

2025/11/10 03:07:55 pm        82

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា បណ្តាប្រទេសលោកខាងលិច កំពុងវិភាគយ៉ាងហ្មត់ចត់អំពីបទពិសោធរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធ និងយានយន្តប្រយុទ្ធរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស។ 

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Voennaya Priyemka (កម្មវីធីទទួលស្គាល់ យោធា) ដែលបានរៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី ២៥ នៃក្រុមហ៊ុនជួញដូរអាវុធដ៏សំខាន់របស់រុស្ស៊ី Rosoboronexportថា៖«ខ្ញុំចាំបានថា បន្ទាប់ពីយើងត្រូវដាក់ពង្រាយអង្គភាពកងកម្លាំងអវកាសរបស់យើងទៅកាន់ប្រទេសស៊ីរី ដើម្បីទប់ស្កាត់គ្រោះមហន្តរាយក្នុងទម្រង់ជារដ្ឋឥស្លាម ដែលប្រទេសនេះ បានប្រឈម នៅពេលនោះ អ្នកជំនាញជាច្រើន បានវាយតម្លៃយ៉ាងខ្លាំងអំពីប្រតិបត្តិការរបស់អង្គភាពប្រយុទ្ធរបស់យើងដែលកំពុងប្រតិបត្តិការយានយន្តរុស្ស៊ី នៅសមរភូមិ»។ «ហើយបច្ចុប្បន្ន ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស បទពិសោធរបស់យើង ត្រូវបានវិភាគយ៉ាងពិតប្រាកដ នៅក្រោមមីក្រូទស្សន៍របស់បណ្តាប្រទេសលោកខាងលិច។ នេះ គឺជាសមាសធាតុសំខាន់មួយនៃតួនាទីរបស់ប្រទេសនេះ នៅលើវេទិកាពិភពលោក និងអំណាច និងកិត្តិនាមរបស់ខ្លួន»។

យោងតាមលោក ឡាវរ៉ូវ ផលិតផលរបស់ក្រុមហ៊ុន Rosoboronexport ដែលត្រូវបានផ្គត់ផ្គង់ទៅឲ្យដៃ      គូយុទ្ធសាស្ត្ររបស់រុស្ស៊ី និងប្រទេសដទៃទៀត គឺអាចសម្រេចបានផ្នែកពាណិជ្ជកម្ម និងបង្ហាញពីគុណសម្បត្តិប្រកួតប្រជែងរបស់ពួកគេ នៅលើសមរភូមិ៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន Lukoil ប្រកាសប្រធានសក្តិ នៅឯតំបន់ប្រេង នៅអ៊ីរ៉ាក់ ក្រោយមានទណ្ឌកម្ម
2025/11/10 08:23:54 pm        1
ប្រភព៖ ស៊ីរីបានកម្ចាត់ផែនការរបស់ក្រុម ISIS ដែលប៉ងយកជីវិតរបស់ប្រធានាធិបតី
2025/11/10 08:16:24 pm        1
វិមានក្រឹមឡាំង៖ ការរៀបចំយ៉ាងសកម្ម កំពុងដំណើរការ សម្រាប់ទស្សនកិច្ចរបស់លោក Putin នៅឥណ្ឌា
2025/11/10 07:46:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើ OHCHR ធ្វើរបាយការណ៍សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង

2025/11/10 08:53:04 pm
​ក្រុមហ៊ុន Lukoil ប្រកាសប្រធានសក្តិ នៅឯតំបន់ប្រេង នៅអ៊ីរ៉ាក់ ក្រោយមានទណ្ឌកម្ម
2025/11/10 08:23:54 pm
​ប្រភព៖ ស៊ីរីបានកម្ចាត់ផែនការរបស់ក្រុម ISIS ដែលប៉ងយកជីវិតរបស់ប្រធានាធិបតី
2025/11/10 08:16:24 pm
​កម្ពុជាទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុង ខណៈអ៊ីរ៉ុងមានប្រជាជន ៩២លាននាក់ លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា
2025/11/10 08:11:13 pm
​វិមានក្រឹមឡាំង៖ ការរៀបចំយ៉ាងសកម្ម កំពុងដំណើរការ សម្រាប់ទស្សនកិច្ចរបស់លោក Putin នៅឥណ្ឌា
2025/11/10 07:46:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/10 07:00:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/08 10:08:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/10 11:00:09 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am