មន្ត្រីបាននិយាយថា ហ្ស៊កដានីបានបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ថ្មីមួយ ទៅកាន់ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួន ដើម្បីជួយប្រជាជនស៊ីរីក្នុងការដោះស្រាយស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗ។
អង្គការសប្បុរសធម៌ហ្ស៊កដានី Hashemite (JHCO) បានបញ្ជាក់ថា ក្បួនរថយនត្ជំនួយនេះ ត្រូវបានរៀបចំឡើងដោយ JHCO ក្រោមការសម្របសម្រួលជាមួយក្រសួងការបរទេស និងកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី។

ក្បួនរថយន្តនេះ រួមមានរថយន្តដឹកទំនិញចំនួន ១៦ គ្រឿង ដែលដឹកផ្ទះសង់រួចស្រេច សម្ភារៈវេជ្ជសាស្ត្រ និងថ្នាំពេទ្យ។ ជំនួយនេះ ត្រូវបានបញ្ជូន ស្របតាមការសម្របសម្រួលជាមួយអាជ្ញាធរស៊ីរី ដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ និងសុខភាពបន្ទាន់ នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ដោយធ្វើការជាមួយប្រទេសកាតា ហ្ស៊កដានីបានបញ្ជូនក្បួនរថយន្តជំនួយរួមគ្នា ទៅកាន់ប្រទេសស៊ីរីកាលពីខែកញ្ញា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអារ៉ាប់ដ៏ទូលំទូលាយមួយ ដើម្បីជួយប្រទេសនេះ ឲ្យងើបឡើងវិញពីភាពចលាចលថ្មីៗនេះ នៅខេត្តSweida។ នេះបើយោងតាមការបញ្ជាក់របស់អង្គការ JHCO៕
