នាយករដ្ឋមន្ត្រីជប៉ុនបង្ហាញសញ្ញាទម្លាក់គោលដៅសារពើពន្ធ ជាការជំរុញកំណើនសេដ្ឋកិច្ច

2025/11/10 10:58:02 pm        72

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) នេះ បាននិយាយថា លោកស្រីនឹងធ្វើការ ជុំវិញការកំណត់គោលដៅសារពើពន្ធថ្មីដែលបន្លាយរយៈពេលជាច្រើនឆ្នាំ ដើម្បីអនុញ្ញាតឲ្យការចំណាយមានភាពបត់បែនបន្ថែមទៀត ដោយកាត់បន្ថយនូវការប្តេជ្ញាចិត្តរបស់ប្រទេសប្រកបដោយប្រសិទ្ធភាព ចំពោះភាពរឹងមាំសារពើពន្ធ។

ជាមួយគ្នានេះ លោកស្រី Takaichi ក៏បានលើកឡើងផងដែរថា លោកស្រីនឹងមិនច្រានចោលការកាត់ពន្ធលើការលក់របស់ប្រទេសជប៉ុន ជាជម្រើសនាពេលអនាគតនោះទេ ដោយធ្វើឲ្យមានការរំពឹងទុកកាន់តែខ្ពស់របស់ទីផ្សារ ដែលថា រដ្ឋបាលរបស់លោកស្រី នឹងផ្តល់អាទិភាពដល់គោលនយោបាយ ដើម្បីជំរុញសេដ្ឋកិច្ច ជាជាងការជួសជុលហិរញ្ញវត្ថុសាធារណៈដែលកាន់តែអាក្រក់ទៅៗ។

ការកត់សម្គាល់នេះ បង្ហាញពីការកែប្រែដ៏ធំពីអតីតរដ្ឋបាលដែលជាប់ទៅនឹងគោលដៅសារពើពន្ធប្រចាំឆ្នាំ និងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការរក្សាការជឿទុកចិត្តទីផ្សារនៅក្នុងហិរញ្ញវត្ថុរបស់ជប៉ុន បើទោះបីជាពួកគេបានដាក់ចេញកញ្ចប់ចំណាយដ៏ច្រើនក៏ដោយ។

អំឡុងពេលថ្លែងទៅកាន់សភា លោកស្រី Takaichi បានប្រាប់ថា៖ «យើងនឹងធានាឲ្យបាននូវការទុកចិត្តក្នុងទីផ្សារ លើហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់ប្រទេសជប៉ុន។ ប៉ុន្តែប្រសិនបើយើងមិនជំរុញការវិនិយោគទេនោះ សេដ្ឋកិច្ចនឹងមិនរីកចម្រើនឡើយ»។

តែយ៉ាងណាក្ដី ការផ្តោតរបស់រដ្ឋបាលលើគោលនយោបាយពង្រីកការចំណាយនេះ អាចធ្វើឲ្យមានភាពស្មុគស្មាញដល់ការសម្រេចរបស់ធនាគារកណ្តាលជប៉ុន អំពីថា តើនៅពេលណាត្រូវចាប់ផ្តើមឡើងវិញនូវវដ្តនៃការដំឡើងអត្រាការប្រាក់ដែលត្រូវបានផ្អាក ដោយសារភាពមិនច្បាស់លាស់សេដ្ឋកិច្ច ដែលប៉ះពាល់ដោយអាត្រាពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm