UN លើកឡើងថា ជនភៀសខ្លួនជាប់ក្នុងវដ្ដដ៏កំណាចនៃជម្លោះ និងវិបត្តិអាកាសធាតុ

2025/11/10 11:03:10 pm        61

អង្គការសហប្រជាជាតិ (UN) នាថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) នេះ បានលើកឡើងថា ជនភៀសខ្លួនរាប់លាននាក់ កំពុងជាប់ក្នុងវដ្ដដ៏កំណាចនៃជម្លោះ និងអាកាសធាតុអាក្រក់ធ្ងន់ធ្ងរ ដោយជំរុញឲ្យកិច្ចប្រជុំកំពូល COP30 ផ្តល់ហិរញ្ញប្បទានដល់ក្រុមងាយរងគ្រោះបំផុត។

UNHCR ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់ UN បានឲ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំ ទីកន្លែងនានាដែលបច្ចុប្បន្នផ្ដល់ជម្រកដល់ជនភៀសខ្លួនជិតពាក់កណ្តាលរបស់ពិភពលោក អាចប្រឈមនឹងការប៉ះពាល់ធ្ងន់ធ្ងរខ្លាំង ដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។

ទីភ្នាក់ងារនេះ បានលើកឡើងនៅក្នុងរបាយការណ៍មួយថា៖ «បម្រែបម្រួលអាកាសធាតុ មិនត្រឹមតែបង្កើនភាពងាយរងគ្រោះដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជំរុញឲ្យមាននិន្នាការបម្លាស់ទីលំនៅ បង្កើតភាពស្មុគស្មាញ និងធ្វើឲ្យមានហានិភ័យកាន់ខ្លាំងទៅៗ សម្រាប់ជនភៀសខ្លួន ដោយមិនឲ្យនរណាម្នាក់រួចផុតពីផលប៉ះពាល់របស់វា»។

ទីភ្នាក់ងារនេះ បានបន្តថា ផលប៉ះពាល់ដ៏គួរឲ្យភ្ញាក់ផ្អើលដោយសារអាកាសធាតុ កំពុងបង្កើនតម្រូវការមនុស្សធម៌ និងធ្វើឲ្យមានហានិភ័យកាន់តែខ្លាំងនៃការផ្លាស់ទីលំនៅដដែលៗ។ UNHCR បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ២០២៥ ប្រជាជន ១១៧លាននាក់ ត្រូវបានបម្លាស់ទីលំនៅ ដោយសារសង្រ្គាម អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ។

ហើយលើសពីនោះទៀត ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា ក្នុងចំណោមនោះ ៣នាក់ ក្នុងចំណោមមនុស្ស ៤នាក់ កំពុងរស់នៅក្នុងប្រទេសដែលប្រឈមនឹងការប៉ះពាល់ពីខ្លាំង រហូតដល់ធ្ងន់ធ្ងរខ្លាំងទៅៗ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ ហើយទីភ្នាក់ងារនេះបានបន្ថែមថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ បានបណ្តាលឲ្យមានការផ្លាស់ទីលំនៅក្នុងប្រទេស ប្រហែល ២៥០លាននាក់ នៅក្នុងប្រទេសនានា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm