រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃអាទិត្យ (ទី៩ ខែវិច្ឆិកា) បានពណ៌នាថា ជា ការចោទប្រកាន់ «ធ្ងន់ធ្ងរណាស់» ជុំវិញវិធីដែលប្រព័ន្ធផ្សព្វផ្សាយ BBC បានកែសម្រួលឃ្លីបរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងកម្មវិធីភាពយន្តឯកសារដ៏ល្បីមួយ។
ការអត្ថាធិប្បាយ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា គឺលោកស្រី Lisa Nandy បានកើតឡើងស្រពពេលដែលប្រព័ន្ធផ្សព្វផ្សាយនេះ បានប្រាប់ឲ្យដឹងថា ប្រធាន លោក Samir Shah នឹងផ្តល់ការពន្យល់ដល់គណៈកម្មាធិការសភានៅថ្ងៃនេះ។

ប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំង BBC បានរាយការណ៍កាលថ្ងៃអាទិត្យថា ការឆ្លើយតបត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការសុំអភ័យទោសផងដែរ។
គួរបញ្ជាក់ថា ក្ដីបារម្ភ ទាក់ទងនឹងឃ្លីបដែលរួមបញ្ចូលគ្នាយកចេញពីផ្នែកនៃសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលធ្វើឲ្យវាហាក់ដូចជាថា លោកបានប្រាប់អ្នកគាំទ្រថា រូបលោកនឹងទៅវិមាន Capitol របស់សហរដ្ឋអាមេរិក ជាមួយពួកគេ ហើយ «ប្រយុទ្ធមិនដកថយ»។
តែយ៉ាងណាក្ដី នៅក្នុងវីដេអូឃ្លីបដែលមិនមានការកែសម្រួល លោកប្រធានាធិបតីបានជំរុញឲ្យអ្នកចូលរួមដើរជាមួយលោក «ហើយយើងនឹងអបអរសាទរសមាជិកព្រឹទ្ធសភា និងសមាជិកសភា និងស្ត្រីដ៏ក្លាហានរបស់យើង»៕
