អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ប្រទេសរុស្ស៊ី នឹងមិនអនុញ្ញាតឲ្យសហភាពអឺរ៉ុប ធ្វើសកម្មភាពសងសឹក ក្នុងចវិស័យចេញទិដ្ឋាការ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិនោះទេ។
លោកស្រី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ TVC របស់រុស្ស៊ី ដោយធ្វើអត្ថាធិប្បាយលើការណែនាំអំពីការហាមឃាត់ការចេញទិដ្ឋាការឲ្យទៅចូលតំបន់ Schengen ច្រើនដង ដល់ពលរដ្ឋរុស្ស៊ីថា៖«ពួកគេគួរតែស្រមៃចង់បាន ពីព្រោះវិធានការសងសឹក នឹងកើតឡើង ប៉ុន្តែដំបូងឡើយ ពួកគេ នឹងត្រូវបានធ្វើឡើង ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់យើង»។

លោកស្រី បានបន្តថា៖«ពួកគេគួរតែបន្តក្តីសុបិន ពីព្រោះវិធានការសងសឹក នឹងត្រូវអនុវត្ត ប៉ុន្តែជាដំបូង វានឹងត្រូវបានអនុវត្ត ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់យើង»។
យោងតាមអ្នកការទូតរូបនេះ ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីងាកទៅរកយុទ្ធសាស្ត្រមួយ ឬ «ទម្រង់ចម្រុះ» នៃការឆ្លើយតប ក៏ដូចជាធ្វើសកម្មភាពឲ្យស្មើភាពគ្នា ប្រសិនបើវាសមស្របបំផុត។
លោកស្រី Zakharova បានបន្ថែមថា ការសម្រេចចិត្តជាច្រើនក្នុងនាមប្រទេសលោកខាងលិច ដំបូងឡើយ ត្រូវបានលើកឡើងសម្រាប់គោលបំណងតាមដានប្រតិកម្មជាបន្តបន្ទាប់របស់សង្គមរុស្ស៊ី៕
