សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យជនជាតិឡាវ ជួញដូរថ្នាំញៀន ១០គីឡូក្រាម ឆ្លងដែនចូលមកទឹកដីកម្ពុជា

2022/02/14 10:33:20 am        349

ស្ទឹងត្រែង៖ បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវម្នាក់ និងថ្នាំញៀន១០កញ្ចប់ មានទម្ងន់១០គីឡូក្រាម ដែលនាំចូលឆ្លងដែនមកប្រទេសកម្ពុជា។

ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២២ ចំណុចគីឡូព្រំដែនលេខ០៣២ ជិតស្ពានលេខ២ ក្នុងភូមិសាស្ត្រ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយក​រងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ការិយាល័យ ក៩ បានឲ្យដឹងថា៖ ជនសង្ស័យជនជាតិឡាវឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកមួន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

លោកបន្តថា៖ មុនឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនជាតិឡាវម្នាក់នេះ កម្លាំងចម្រុះ បាន​សហការ​ជាមួយកម្លាំងពាក់ព័ន្ធ​ និងធ្វើការស៊ើបអង្កេត ​ជាយូរថ្ងៃមកហើយ ទើប​ឈានដល់​ការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ខាង​លើនេះ បាននិងឃាត់ខ្លួនជនជាតិឡាវម្នាក់ ជាមួយ​និង​ថ្នាំញៀន​ប្រភេទមេតំហ្វេតាមីន (ICE) ម្សៅក្រាមពណ៌សចំនួន ១០កញ្ចប់ធំ ស្មើនឹង៩.៨៦៦,៥៦ក្រាម ។

នៅចំពោះមុខសមត្ថកិច្ច ​ជនជាតិឡាវជាជនសង្ស័យ​បានឆ្លើយសារភាពថា ថ្នាំញៀននេះ​ខ្លួនបាន​ស៊ីឈ្នួលនាំយកមកឲ្យគេ ក្រោយពីឆ្លងដែនមក ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។សូមបញ្ជាក់ថា៖ ថ្នាំញៀនត្រូវបាន​ធ្វើ​តេស្តបឋមដោយ​មានការចូលរួម​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង រកឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញរៀបចំ​កសាងសំណុំរឿង​បញ្ជូនខ្លួន​ទៅ​កាន់តុលាការខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ មាស ផល្លា 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am