អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងប្រាប់អ្នកសារព័ត៌មាន VGTRK លោក Pavel Zarubinថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មិនបានផ្តល់ការណែនាំ ឲ្យចាប់ផ្តើមការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរទេ។

មន្ត្រីវិមានក្រឹមឡាំងរូបនេះ បានបន្ថែមថា លើសពីនេះទៅទៀត កិច្ចការចាំបាច់ គឺត្រូវស្វែងយល់ពីភាពជាក់ស្តែងរបស់ពួកគេ ហើយអ្នកជំនាញ នឹងស្រាវជ្រាវលើបញ្ហានេះ។
លោក Peskov បាននិយាយថា៖«លោកប្រធានាធិបតី មិនបានផ្តល់ការណែនាំ ដើម្បីចាប់ផ្តើមការរៀបចំទេ»។ «ជាដំបូង យើងត្រូវតែយល់ថាតើយើងគួរធ្វើវា ឬអត់។ កិច្ចការនេះ ត្រូវតែជាការសម្រេចចិត្តដ៏ហ្មត់ចត់ មានមូលដ្ឋានល្អ និងគិតគូរឲ្យបានល្អិតល្អន់។ ដូច្នេះ អ្នកជំនាញរបស់យើង នឹងធ្វើការលើរឿងនេះ»៕
