លោក Trump ព្រមានពី "មហន្តរាយសេដ្ឋកិច្ច" ចំពោះអាមេរិក បើតុលាការកំពូលសម្រេចប្រឆាំងនឹងពន្ធ

2025/11/11 03:34:55 pm        122

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (១០ វិច្ឆិកា) បានព្រមានខ្លាំងៗថា សហរដ្ឋអាមេរិក នឹងប្រឈមគ្រោះមហន្តរាយសេដ្ឋកិច្ច និងសន្តិសុខជាតិ ប្រសិនបើតុលាការកំពូល ចេញសេចក្ដីសម្រេចប្រឆាំងនឹងការប្រើប្រាស់ច្បាប់អំណាចគ្រាអាសន្នរបស់លោក ក្នុងការដំឡើងពន្ធ លើស្ទើរតែគ្រប់ប្រទេសទាំងអស់ជុំវិញពិភពលោក។

លោក Trump បាននិយាយថា រដ្ឋបាលរបស់លោក គ្រោងនឹងចេញប្រាក់ទូទាត់ចំនួន ២ពាន់ដុល្លារ ឱ្យដល់ប្រជាជនអាមេរិកទាំងឡាយណាដែលមានចំណូលទាបនិងមធ្យម ដោយប្រើភាគលាភពីពន្ធគយនេះ ហើយប្រើចំណូលដែលនៅសេសសល់ ដើម្បីកាត់បន្ថយបំណុលជាតិរបស់សហរដ្ឋអាមេរិក។

លោកក៏បានជំទាស់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីតួលេខពន្ធប្រមូលបាន ដែលរដ្ឋាភិបាលអាមេរិកអាចនឹងត្រូវសងទៅវិញ ប្រសិនបើតុលាការកំពូល ចេញសេចក្ដីសម្រេចគាំទ្រតុលាការជាន់ទាប ដែលថា ពន្ធគយរបស់លោក Trump គឺខុសច្បាប់។

គេនៅតែមិនច្បាស់ឡើយថា នៅពេលណាដែលតុលាការកំពូលនឹងចេញសេចក្ដីសម្រេច ហើយថា តើក្រុមហ៊ុននានានឹងមានសិទ្ធិទទួលបានសំណងវិញឬទេ ដែលច្រើនជាង ១០០ពាន់លានដុល្លារ នៅក្នុងពន្ធដែលបានបង់មកទល់ពេលនេះ ប្រសិនបើលោក Trump ចាញ់ក្ដីក្នុងតុលាការ។ លោក Trump កាលពីថ្ងៃចន្ទ បាននិយាយថា ការប៉ាន់ប្រមាណទាំងនោះគឺទាបពេកហើយ ហើយការសងត្រលប់នឹងលើសពី ២សែនកោដិដុល្លារ ក្នុងចំណូលពន្ធគយ និងការវិនិយោគ។ លោកព្រមានថា "នឹងមានគ្រោះមហន្តរាយសេដ្ឋកិច្ច និងសន្តិសុខជាតិ ប្រសិនបើរដ្ឋបាលលោកចាញ់ក្ដីនេះ"៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm