ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធរបស់ក្រសួង និងអង្គភាពចំណុះ

2025/11/11 05:53:31 pm        323

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការធ្វើបច្ចុប្បន្នភាព និង​ជំរឿ​ន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រី​នៅ​តាម​រចនា​សម្ព័ន្ធ​របស់​អង្គ​ភាព​ចំណុះ ទីស្តីការក្រសួងមុខងារសាធារណៈ។

ការធ្វើជំរឿននាព្រឹកនេះ ទទួល​បាន​ការអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​ក្រសួង​មុ​ខ​ងារ​សាធារណៈ​មុនគេ។

ការធ្វើជំរឿន​នាពេលនេះ មានការចូលរួមអង្កេតការណ៍ពីតំណាងក្រសួង ស្ថាប័ន និង​អ្នក​សារ​ព័ត៌​មាន​​ជា​ច្រើនរូប ក្នុងគោលបំណងតាមដានការអនុវត្ត និងនីតិវិធីនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ លើស​ពី​នេះ សម្រាប់ក្រសួង ស្ថាប័នដែលបានចូលរួមសង្កេតការណ៍នាពេលនេះ គឺដើម្បី​ធ្វើ​ការ​ឈ្វេង​យល់នូវការអនុវត្តជាក់ស្តែងនៃការធ្វើជំរឿនជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើ​ម្បី​ត្រៀម​ខ្លួន​ចូលរួមក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័នរបស់ខ្លួន ឱ្យបាន​ប្រព្រឹត្ត​ទៅ​រលូន ​និងទាន់ពេលវេលា។

សូមជម្រាបថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​១១-​១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និង​ពេល​រសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី ទៅតាមទី​តាំង​ដែល​បាន​កំណត់ រួមមាន៖ (១)ទីស្តីការក្រសួងមុខងារសាធារណៈ រៀបចំនៅបន្ទប់ជាន់ផ្ទាល់ដី និង​បន្ទប់​ផ្កា​រំដួល នៃអគារ “ក” សម្រាប់ថ្នាក់ដឹកនាំក្រសួង អគ្គលេខាធិការដ្ឋាន អគ្គនាយក​ដ្ឋាន​គ្រប់​គ្រង​មុខងារ​សាធារណៈ អគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នាយកដ្ឋានសវនកម្មផ្ទៃក្នុង និង​អង្គភាពលទ្ធកម្ម និង (២)សាលាភូមិន្ទរដ្ឋបាល រៀបចំនៅសហសាល នៃសាលា​ភូមិន្ទ​រដ្ឋបាល​ សម្រាប់អគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ អគ្គាធិការដ្ឋាន អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm