អ៊ីរ៉ង់៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា ការរីកចម្រើនក្នុងការពិភាក្សាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កំពុងឈានទៅរកពេលវេលាកាន់តែលំបាកខ្លាំង ខណៈមហាអំណាចលោកខាងលិចមិនអើពើទាល់តែសោះ នឹងការផ្ដួចផ្ដើមគំនិតថ្មីៗ។

ការចរចាដោយប្រយោលនៅក្នុងប្រទេសអូទ្រីសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមឡើងវិញកាលពីសប្ដាហ៍មុន បន្ទាប់ពីសម្រាករយៈពេល ១០ថ្ងៃ។ ក្រុមគណៈប្រតិភូបាននិយាយថា ការចរចានានាបានបង្កើតឲ្យមានភាពរីកចម្រើនមានកំណត់ ចាប់តាំងពីការពិភាក្សាទាំងនោះបានចាប់ផ្ដើមឡើងវិញកាលពីខែវិច្ឆិកា បន្ទាប់ពីបានផ្អាករយពេល ៥ខែដោយសារការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីប្រកាន់តឹងរបស់លោក Ebrahim Raisi។ លោក Ali Shamkhani លេខានៃឧត្ដមក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីរ៉ង់ បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា ការងាររបស់ក្រុមអ្នកចរចាអ៊ីរ៉ង់ឆ្ពោះទៅរកការរីកចម្រើន កំពុងឈានទៅរកពេលវេលាកាន់តែលំបាកខ្លាំងគ្រប់ពេលទាំងអស់ ខណៈដែលភាគីលោកខាងលិចមិនអើពើសោះទៅនឹងគំនិតផ្ដួចផ្ដើមនានា ដើម្បីបញ្ចៀសការប្ដេជ្ញាចិត្តរបស់ខ្លូន។
កិច្ចព្រមព្រៀងនេះបានដាក់កំហិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបន្ថែមពេលវេលាដែលទីក្រុងតេអេរ៉ង់ត្រូវការផលិតសារធាតុហ្វូស៊ីលគ្រប់គ្រាន់ សម្រាប់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើខ្លួនជ្រើសរើសយ៉ាងហោចណាស់រយៈពេល ១ឆ្នាំពីប្រហែលពីរទៅបីខែ។ ក្រុមអ្នកជំនាញភាគច្រើននិយាយថា ពេលនេះខ្លីជាងពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា៕
អត្ថបទ៖ សុខមាន