សមាគមសហគ្រិនស្រ្តីកម្ពុជា៖ គិតមកដល់ពេលនេះម្ចាស់អាជីវកម្មជាស្រ្តីនៅកម្ពុជាមាន ៤៧%

2025/11/11 07:44:40 pm        283

សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានឱ្យដឹងថា រហូតមកដល់ពេលនេះសមាគមមានវ័យ ១៣​ឆ្នាំ​ហើយ ដែលបង្កើតឡើងដើម្បីលើកឡើងអំពីបញ្ហាទៅកាន់រដ្ឋាភិបាល អាជីវកម្ម សហគមន៍ មហា​ជន និងប្រព័ន្ធផ្សព្វផ្សាយឱ្យមានភាពល្អប្រសើរជាងមុន ក្នុងនោះស្រ្តី ៤៧% ជាម្ចាស់​អាជីវកម្ម ​និងអាចរកចំណូលប្រចាំឆ្នាំចំនួន ២ ៦៤៤ ដុល្លារក្នុងមួយឆ្នាំ។

នៅ​កម្ម​វិធី​ដ៏​ធំប្រ​ចាំ​ឆ្នាំ គឺទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៥ និងការប្រគល់ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ក្នុង​សេដ្ធកិច្ច​បៃតង២០២៥ ក្រោមប្រធានបទ៖ “ពីទស្សនៈវិស័យទៅជាបេសកកម្ម សហ​គ្រិន​ស្រ្តី​ជំរុ​ញ​ឆ្ពោះ​ទៅកាន់សេដ្ឋកិច្ចបៃតង” នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ លោកជំទាវ ចាន់ ភារី ប្រធាន​សមាគមសហគ្រិនស្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនៅថ្ងៃនេះ ក្នុង​គោល​បំណង​ប្រារព្ធ​រំលឹក​ទិវាសហគ្រិនស្រ្តីកម្ពុជា ការជួបជុំសមាជិកសហគ្រិនស្រ្តីកម្ពុជាប្រចាំឆ្នាំ ការ​លើក​កម្ពស់​សហគ្រិនភាពស្រ្តី ការភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើនភាពស្និទស្នាល ការ​គាំ​ទ្រ​ពី​ស្ថាប័ន​សាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។

លើកឡើងក្នុងពិធីបើកទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៥នេះ លោកជំទាវ គ្រី ណាល់លីស រដ្ឋ​លេខា​ធិកា​នៃក្រសួងកិច្ចការនារី បានចាត់ទុកកម្មវិធីនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ នៃ​ការ​ពិភាក្សា​អំពី​កាលានុវត្តន៍ភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តសម្រាប់ដោះស្រាយរួមគ្នា ក៏ដូច​ជា​ការ​កសាង​ភាព​ធន់ និងសមត្ថភាពឱ្យទាន់សភាពការណ៍នូវបំលាស់ប្តូរក្នុងប្រទេសកម្ពុជា និង​សកល​លោក​ផង​ដែរ​។ លោកជំទាវ សង្ឃឹមជឿជាក់ថា តាមរយៈព្រឹត្តការណ៍ថ្ងៃនេះ ក្រសួង ស្ថាប័ន សហ​គ្រិន​ស្រ្តី ​និងដៃគូពាក់ព័ន្ធទាំងអស់ នឹងចែករំលែកនូវមេរៀនបទពិសោធន៍ ការប្តេជ្ញាចិត្ត និង​គំនិត​ផ្តួច​ផ្តើម​នានា​ ព្រមទាំងពង្រឹងបណ្តាញទំនាក់ទំនងក្នុងស្មារីគាំទ្រគ្នាទៅវិញទៅមក និង​ប្រកប​ដោយ​ភាព​វិជ្ជមាន​ ដើម្បីលើកកម្ពស់តួនាទីស្រ្តីក្នុងសេដ្ឋកិច្ចបៃតង។

សូមបញ្ជាក់ថា លក្ខខណ្ឌដើម្បីអាចក្លាយជាសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាបាន ស្ត្រី​ត្រូវ​មាន​មុខរបរ អាជីវកម្ម ឬស្ត្រីដែលមានតួនាទីមុខងារ មុខតំណែង នៅក្នុងស្ថាប័នឯកជន។ ចំពោះ​អ​ត្ថ​ប្រយោជន៍ សមាជិកទាំងអស់អាចបង្កើតទំនាក់ទំនងបណ្តាញក្នុងការប្រកបអាជីវកម្ម មិន​ថា​ខ្នាត​តូច​ មធ្យម ឬធំនោះទេ។ ក្រៅពីទំនាក់ទំនងអាជីវកម្ម ក៏ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​ជំនាញ​ការ​គ្រប់គ្រងអាជីវកម្មផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        66
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        154
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm