ឯកឧត្ដម ខូយ រីដា អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក អនុភាព១៥០មេហ្គាវ៉ាត់

2025/11/11 02:59:32 pm        354

ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍​សាត់ បានអញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ រួមនិង​អាជ្ញាធរ​ស្រុក​វាល​វែង ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​គម្រោងទំ​នប់វារី​អគ្គិសនីស្ទឹ​ងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។

គួរ​ជម្រាបជូន​ថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុន​វិនិយោគ​ប្រមាណ​៤០០​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំង​ស្ថិត​ក្នុង​ភូមិ​សាស្ត ​ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុង​គម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣រួមបញ្ជូលគ្នា ដោយ​ទំនប់​វារី​អគ្គិសនី​ទី​១​ មានអនុភាព ៥៧មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយ​ទំនប់​វារី​អគ្គិសនីទី២មានអនុភាព ៥៣មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីទី៣មានអនុភាព ៤០​មេហ្គាវ៉ាត់​គឺ​ស្ថិត​ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្នុង​គម្រោង​វារី​អគ្គិសនី​ស្ទឹង​មេទឹក​នេះ ក៏មានអាងស្តុបទឹកចំនួន៣ផងដែរនៅតាមទំនប់វារីអគ្គិសនីទាំង៣ ដែល​គ្រប​ដណ្តប់​លើ​​ផ្ទៃដី​ទំហំ ២៥៧៦ហិកតាក្នុងខេត្តពោធិ៍សាត់ និង៨៧២ហិកតាទៀតក្នុងខេត្តកោះកុង។

ក្នុង​ឱកាសនោះ ឯកឧត្ដម ខូយ រីដា បានប្រសាសន៍លើកឡើងថា ក្រោមម្លប់នៃសន្តិភាព និង​ក្រោមកា​រ​ដឹក​នាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល សមិទ្ធផលតូចធំលើគ្រប់វិស័យ បាន​នឹង​កំពុង​លេច​វត្ត​មាន​ជា​បន្ត​បន្ទាប់ ជាក់ស្តែង​គម្រោងទំនប់វារីស្ទឹងមេទឹកនេះ ដែលក្រោយពេលស្ថាបនារួចរាល់ នឹង​ផ្តល់​អត្ថ​ប្រយោជន៍ផលិតបានថាមពលអគ្គីសនី ជាទំនប់ជួយកាត់បន្ថយគ្រោះទឹកជំនន់ ហើយ​ក៏​មាន​សក្តានុពលទាក់ទាញទេសចរណ៍ទៅថ្ងៃអនាគត់ផងដែរ ដែល​អត្ថ​ប្រយោជន៍​ទាំង​នេះនឹ​ងចូ​លរួម​ចំណែកជួយជំរុញផ្នែកសេដ្ឋកិច្ចសង្គមជាតិ និងប្រជាជនកម្ពុជា៕ 


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am