របាយការណ៍ FT៖ សហភាពអឺរ៉ុប គ្រោងបង្កើតអង្គភាពចារកម្មថ្មី ស្របពេលក្ដីបារម្ភសន្តិសុខកាន់តែខ្លាំង

2025/11/11 03:24:52 pm        68

សារព័ត៌មាន Financial Times (FT) បានរាយការណ៍នៅថ្ងៃអង្គារ (១១ វិច្ឆិកា) នេះថា គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមបង្កើតស្ថាប័នចារកម្មសម្ងាត់ថ្មីមួយ ក្រោមការដឹកនាំរបស់ប្រធានប្លុកអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ព័ត៌មានដែលប្រមូលបានដោយភ្នាក់ងារចារកម្មជាតិទាំងអស់។

កិច្ចប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីកង្វល់សន្តិសុខកាន់តែខ្លាំង និងការជំរុញយ៉ាងទូលំទូលាយដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឯករាជ្យរបស់អឺរ៉ុប បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន និងសញ្ញាដកថយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើសន្តិសុខទ្វីបនេះ។

អង្គភាពថ្មីនេះ នឹងត្រូវបានបង្កើតឡើងនៅក្នុងអគ្គលេខាធិការដ្ឋាននៃគណៈកម្មការអឺរ៉ុប ហើយនឹងជួលមន្ត្រីមកពីទូទាំងសហគមន៍ចារកម្មសហភាពអឺរ៉ុប និងប្រមូលផ្តុំដំណឹងសម្ងាត់សម្រាប់គោលបំណងរួមគ្នា នេះបើតាមសេចក្ដីរាយការណ៍របស់ FT ដោយសម្អាងដល់ប្រភព ៤នាក់ ដែលដឹងផែនការនេះ។

ប្រភពនិយាយថា អ្នករិះគន់បារម្ភថា មុខងាររបស់អង្គភាពថ្មីនេះអាចជាន់គ្នាជាមួយមណ្ឌលចារកម្ម និងស្ថានការណ៍ (Intcen) ដែលមានស្រាប់របស់ប្លុក និងធ្វើឱ្យខូចលទ្ធភាពជោគជ័យរបស់ខ្លួន។ ផែនការនេះមិនទាន់ត្រូវបានចែករំលែកជាផ្លូវការ ជាមួយរដ្ឋជាសមាជិកទាំង២៧ នៅឡើយទេ៕

អត្ថបទដែលទាក់ទង

អ្នកវិទ្យាសាស្រ្ត៖ សត្វផេនឃ្លីន Humboldt ជិតផុតពូជនៅឈីលី ប្រឈមនឹងការធ្លាក់ចុះចំនួនបន្ថែមទៀត
2025/11/11 08:43:44 pm        1
ភូមិថាមពលពន្លឺព្រះអាទិត្យនៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា ផ្តល់ក្តីសង្ឃឹមសម្រាប់អាកាសធាតុ
2025/11/11 08:42:11 pm        1
នីវ៉ូទឹកសមុទ្រកើនឡើង បង្ខំឲ្យសហគមន៍តំបន់ឆ្នេរប្រទេសប៉ាគីស្ថានជម្លៀសខ្លួន
2025/11/11 08:32:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ ចុះអនុស្សរណៈយោគយល់ សហប្រតិបត្តិការទេសចរណ៍ ជាមួយកម្ពុជា

2025/11/11 09:01:50 pm
​កម្ពុជាជំរុញផលិតផលសក្តានុពលទៅកាន់ទីផ្សារប្រទេសកាណាដា និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា
2025/11/11 08:47:25 pm
​អ្នកវិទ្យាសាស្រ្ត៖ សត្វផេនឃ្លីន Humboldt ជិតផុតពូជនៅឈីលី ប្រឈមនឹងការធ្លាក់ចុះចំនួនបន្ថែមទៀត
2025/11/11 08:43:44 pm
​ភូមិថាមពលពន្លឺព្រះអាទិត្យនៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា ផ្តល់ក្តីសង្ឃឹមសម្រាប់អាកាសធាតុ
2025/11/11 08:42:11 pm
​នីវ៉ូទឹកសមុទ្រកើនឡើង បង្ខំឲ្យសហគមន៍តំបន់ឆ្នេរប្រទេសប៉ាគីស្ថានជម្លៀសខ្លួន
2025/11/11 08:32:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/11 07:19:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/08 10:08:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/10 11:00:09 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am