កាសែត Sudan Tribune បានរាយការណ៍ថា កងកម្លាំងគាំទ្ររហ័សរបស់ប្រទេសស៊ូដង់ (RSF) កំពុងឃុំខ្លួនជនស៊ីវិលជាង ៥០.000 នាក់ នៅក្នុងទីក្រុង El Fasher ដែលជារដ្ឋធានីនៃរដ្ឋ North Darfur ដោយរារាំងពួកគេ មិនឲ្យចាកចេញពីទីក្រុងនេះ។

យោងតាមសារព័ត៌មាននេះ មនុស្សកំពុងត្រូវបានឃុំខ្លួន នៅទីតាំងជាច្រើន រួមទាំងកំពង់ផែ អន្តេវាសិកដ្ឋាន សាកលវិទ្យាល័យ El Fasher និងមន្ទីរពេទ្យ។ លើសពីនេះ «មនុស្សរាប់ពាន់នាក់ទៀត ត្រូវបានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង Garni ដែលកងកម្លាំង RSF ធ្លាប់បានកំណត់ជាចំណុចជួបជុំសម្រាប់អ្នកដែលរត់គេចខ្លួនចេញពីទីក្រុងនេះ។
សាក្សីនិយាយថា សមាជិកនៃកងកម្លាំង RSF បានរឹបអូសឧបករណ៍សម្រាប់ប្រើអ៊ីនធឺណិត Starlink និងទូរស័ព្ទចល័តរាប់សិបគ្រឿង ពីអ្នកដែលត្រូវបានឃុំខ្លួនទាំងនោះ។

ទីក្រុង El Fasher ដែលត្រូវបានឡោមព័ទ្ធអស់រយៈពេលប្រហែលមួយឆ្នាំកន្លះ ត្រូវគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស នៅចុងខែតុលា។ យោងតាមអង្គការមនុស្សធម៌ និងសិទ្ធិអន្តរជាតិ ការសម្លាប់ជនស៊ីវិលយ៉ាងច្រើន និងឃាតកម្មដែលជំរុញដោយជនជាតិភាគតិច ក៏ដូចជាការធ្វើទារុណកម្ម ការរំលោភសេពសន្ថវៈ និងឧក្រិដ្ឋកម្មផ្សេងទៀត បានកើតឡើង ក្នុងអំឡុងពេលវាយប្រហារ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និយាយថា មនុស្សជាង ៨០.០០០ នាក់ បានចាកចេញពីទីក្រុងនេះ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍៕