លោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវីយែន បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មការត្រៀមសម្រាប់សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយ (CTBT)ថា សហរដ្ឋអាមេរិក បានបដិសេធមិនបញ្ជាក់ជំហររបស់ខ្លួនទាក់ទងនឹងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។

លោកបានសរសេរនៅលើបណ្តាញ Telegram របស់លោកថា៖«នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការត្រៀមសម្រាប់ត្រៀមសម្រាប់សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយកាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក បានបរាជ័យម្តងទៀត ក្នុងការពន្យល់ពីជំហររបស់ខ្លួនអំពីការធ្វើតេស្តនុយក្លេអ៊ែរ»។

លោកបានសរសេរថា៖«ផ្ទុយទៅវិញ គណៈប្រតិភូសហរដ្ឋអាមេរិក បានផ្តោតលើបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុ ហើយបានចោទប្រកាន់រុស្ស៊ីពីបទធ្វើតេស្តនុយក្លេអ៊ែរ (ដោយគ្មានភស្តុតាងណាមួយ ដូចធម្មតា)»។ «នេះ គឺជារឿងគួរឲ្យសោកសៅ និងចម្លែកណាស់»។
នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកបានណែនាំមន្ទីរបញ្ចកោណឲ្យបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរភ្លាមៗ ដោយលើកឡើងពីការពិតដែលថា ប្រទេសដទៃទៀត កំពុងធ្វើដូច្នេះរួចហើយ។ លោក ត្រាំ មិនបានបញ្ជាក់ថា លោកកំពុងសំដៅទៅលើការធ្វើតេស្តប្រភេទណា ឬថាតើពួកគេ នឹងរួមបញ្ចូលការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរដែរឬទេ៕