មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយថា ជម្លោះអ៊ុយក្រែនអាចកើនឡើងដល់សង្គ្រាមលោកលើកទី៣ ប្រសិនបើលោកមិនមែនជាប្រធានាធិបតី។

លោក ត្រាំ បាននិយាយនៅក្នុងសេតវិមាន ដោយឆ្លើយសំណួររបស់អ្នកយកព័ត៌មាន នៅក្នុងពិធីស្បថចូលកាន់តំណែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឥណ្ឌា លោក Sergio Gor ថា៖«ខ្ញុំគិតថា ពីដំបូង សង្គ្រាមនោះ នឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំជាប្រធានាធិបតី។ ហើយប្រសិនបើខ្ញុំមិនមែនជាប្រធានាធិបតីទេ សង្គ្រាមនោះ អាចនាំទៅដល់សង្គ្រាមលោកលើកទី ៣។ វានឹងមិនកើតឡើងទេ។ វាពិតជានឹងមិនកើតឡើងទៀតទេ។ ប៉ុន្តែនៅពេលដែលខ្ញុំចូលកាន់តំណែងដំបូង ខ្ញុំបាននិយាយថា «អូ! ស្ថានភាពនេះ អាចនាំទៅរកសង្គ្រាមលោកលើកទី ៣។ ហើយខ្ញុំបានប្រមូលផ្តុំប្រទេសសមាជិកនៃអង្គការណាតូ។ ខ្ញុំបានប្រមូលផ្តុំមនុស្សគ្រប់គ្នា»។

លោក ត្រាំ បានអះអាងម្តងទៀតថា ខ្លួនបានដោះស្រាយជម្លោះជាច្រើន ដោយមិនបានបញ្ជាក់ឲ្យច្បាស់ថាជម្លោះមួយណាទេ។ «កុំភ្លេចថា ខ្ញុំបានបញ្ចប់សង្គ្រាមចំនួន ៨ ហើយ ៩ នឹងកើតឡើង។ លោកបានបញ្ជាក់ទៀតថា ខ្ញុំគិតថា ខ្ញុំនឹងបញ្ចប់ជម្លោះមួយទៀត»៕