ប្រទេស​កាន់​តែ​ច្រើន​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/02/14 06:54:16 pm        318

​អ៊ុយក្រែន៖ មាន​ប្រទេស​ជាង​ ១០​ ហើយ​ដែល​បាន​ជំរុញ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ស្រប​ពេល​មានការ​ព្រមាន​ជាច្រើន​ពី​ប្រទេស​មហាអំណាច​លោក​ខាង​លិច​ថា​ រុស្ស៊ី​អាច​នឹង​ឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​នៅ​ពេល​ណាមួយ​។ ​សហរដ្ឋអាមេរិក អង់គ្លេស និង​អាល្លឺម៉ង់​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ប្រាប់​ដល់​ពលរដ្ឋ​របស់​ពួកគេ​ឲ្យ​ចាកចេញ​។

​ក្រុងមូស្គូបាន​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​ជាង​ ១០ម៉ឺន​នាក់​នៅ​តាម​ព្រំដែន​ជាមួយ​ប្រ​ទស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​រុស្ស៊ី​បាន​ច្រានចោល​ម្ដង​ហើយ​ម្ដងទៀត​ថា ​ខ្លួន​គ្មាន​បំណង​ឈ្លានពាន​ឡើយ​។ នៅ​ក្នុង​ករណី​នេះ​ដែរ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា ការព្រមាន​ពី​ការ​ចូល​ឈ្លានពាន​អាច​បង្ក​ឲ្យ​មាន​ភាព​ស្លន់ស្លោ ដែល​លោក​ថា មិត្ត​ល្អ​នៃ​សត្រូវ​របស់​យើង​។ ​ចំណែក​សេត​វិមាន​បាន​ព្រមាន​ថា ការឈ្លានពាន​ណាមួយ​អាច​កើតឡើង​បានគ្រប់ពេលវេលា ហើយ​អាច​ចាប់ផ្ដើម​ដោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​អាកាស​។ ​បុគ្គលិក​​គ្មាន​ភារកិច្ច​សំខាន់ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញពី​ស្ថានទូត​អាមេរិក​នៅក្នុង​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន ហើយ​ក្រុម​បុគ្គលិក​កុង​ស៊ុល​ត្រូវ​បាន​ផ្អាក​ចាប់ពី​ថ្ងៃអាទិត្យ​ម្សិលមិញ តែ​បុគ្គលិក​មួយ​ចំនួន​តូច​នៅតែ​រក្សាទុក​ឲ្យ​ប្រចាំការ​នៅ​ក្នុង​ទីក្រុង​វីវ (Lviv) ភាគ​ខាងលិច​ដើម្បី​ចាត់ចែង​ការងារ​បន្ទាន់​។

​សារព័ត៌មាន​កាណាដា​បាន​រាយការណ៍​ថា ប្រទេស​កាណាដា​ក៏បាន​ផ្លាស់​បុគ្គលិក​ស្ថានទូត​របស់​ខ្លួនទៅកាន់​ទីក្រុង​វីវ​ដែរ ដែល​ស្ថិតនៅ​ជិត​ព្រំដែន​ជាប់​ជាមួយ​ប៉ូឡូញ។ ចំណែក​ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​លោកស្រី Melinda Simmons បាន​សរសេរ​នៅ​លើ​បណ្ដាញ tweeter ថា លោកស្រី និង​ក្រុមការងារ​សំខាន់​មួយ​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​គៀវ​នៅឡើយ​។ ​ចំណែកប្រទេស​រុស្ស៊ី​វិញ​បាន​ទាត់ចោល​ការចោទប្រកាន់​ដែល​ថា ​ខ្លួន​បាន​ដក​បុគ្គលិក​ទូត​ទាំងអស់​របស់​ខ្លួន​ចេញ​ពី​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​គៀវនៅតែ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        37
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm