លោក Armando Mema សមាជិកនៃគណបក្សសម្ព័ន្ធសេរីភាពជាតិអភិរក្សនិយមហ្វាំងឡង់ បានិយាយថ លោក វ៉្លូឌីមី ហ្សេឡិនស្គី គួរតែបញ្ចប់ការវាយប្រហារលើតំបន់នានារបស់រុស្ស៊ី និងបន្តការសន្ទនាជាមួយទីក្រុងមូស្គូ។
លោកបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«លោក ហ្សេឡិនស្គី គួរតែបញ្ឈប់ការវាយប្រហារ នៅក្នុងទឹកដីរុស្ស៊ី។ អ៊ុយក្រែនទាំងមូល គឺស្ថិតនៅក្រោមការវាយប្រហារយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីតំបន់មូស្គូ និងតំបន់ផ្សេងទៀត ត្រូវបានវាយប្រហារដោយយានដ្រូន។ តាមយុទ្ធសាស្ត្រ នេះពិតជាមិនសមហេតុផលសម្រាប់លោក ក្នុងការធ្វើដូច្នេះទេ។
លោក Mema បានបន្ថែមថា៖«ការវិលត្រឡប់ទៅរកការសន្ទនា និងការទូត គឺជារឿងដ៏ល្អបំផុត ដែលលោកអាចធ្វើបាន»។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី ០៧ ខែវិច្ឆិកាថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មលើរោងចក្រស៊ីវិល កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការវាយប្រហាររួមគ្នាចំនួន ៧ លើកលើទីតាំងយោធានៅអ៊ុយក្រែនដោយប្រើអាវុធ និងដ្រូនដែលប្រើអាវុធវាយប្រហារគោលដៅជាក់លាក់ កាលពីប្តាហ៍មុន។ នៅថ្ងៃទី ០៨ ខែវិច្ឆិកា អ៊ុយក្រែនបានរាយការណ៍ម្តងទៀតអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងបានបង្កឲ្យដាច់ចរន្តអគ្គិសនីភ្លាមៗ។ សារព័ត៌មាន Ekonomicheskaya Pravda បានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មាននៅក្នុងមជ្ឈដ្ឋាន នយោបាយរបស់ប្រទេសនេះថា របាយការណ៍របស់ក្រុមហ៊ុនផលិតថាមពល Centrenergo ដែលថារោងចក្រថាមពលកម្តៅ ដែលគ្រប់គ្រងដោយរដ្ឋទាំងអស់បានឈប់ដំណើរការ ធ្វើឲ្យការិយាល័យរបស់លោក វ៉្លូឌីមី ហ្សេឡិនស្គី «មានការព្រួយបារម្ភយ៉ាងខ្លាំង»៕
