ស៊ីរីចូលរួមសម្ព័ន្ធសកលប្រឆាំង ISIS ក្រោយលោក Trump និងលោក al-Sharaa ជួបពិភាក្សា នៅសេតវិមាន

2025/11/11 11:29:07 pm        65

ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានស្វាគមន៍សមភាគីស៊ីរី លោក Ahmed al-Sharaa សម្រាប់កិច្ចពិភាក្សាជាប្រវត្តិសាស្ត្រ នៅសេតវិមាន កាលពីថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) មន្ត្រីអាមេរិកម្នាក់បាននិយាយថា ស៊ីរីកំពុងចូលរួមក្នុងសម្ព័ន្ធសកលប្រឆាំងនឹងក្រុម ISIS។

លោក Sharaa ដែលកងកម្លាំងរបស់លោក បានទម្លាក់អ្នកកាន់អំណាចដ៏យូរ គឺលោក Bashar al-Assad កាលពីចុងឆ្នាំមុន គឺជាមេដឹកនាំស៊ីរីដំបូងគេដែលបានធ្វើទស្សនកិច្ចនៅសេតវិមាន គិតចាប់តាំងពីប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ ទទួលបានឯករាជ្យក្នុងឆ្នាំ១៩៤៦។

ហើយដំណើរទស្សនកិច្ចដ៏សំខាន់របស់បុរសវ័យ ៤៣ឆ្នាំរូបនេះ នៅការិយាល័យប្រធានាធិបតីអមេរិក បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដករូបលោកចេញពីបញ្ជីទណ្ឌកម្មរបស់ខ្លួន។ ក្រុមរបស់ Sharaa គឺ Hayat Tahrir al-Sham (HTS) ពីមុនមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បានប្រាប់ឲ្យដឹងថា៖ «អំឡុងទស្សនកិច្ចនេះ ប្រទេសស៊ីរីបានប្រកាសថា ខ្លួនកំពុងចូលរួមជាមួយសម្ព័ន្ធសកល ដើម្បីកម្ចាត់ក្រុម ISIS ក្លាយជាសមាជិកទី៩០ នៃសម្ព័ន្ធភាពនេះ និងជាដៃគូជាមួយសហរដ្ឋអាមេរិក ដើម្បីលុបបំបាត់សមាជិកនៅសេសសល់របស់ក្រុម ISIS និងបញ្ឈប់លំហូរយុទ្ធជនបរទេស»។

យោងតាមមន្ត្រីរូបនោះ បានឲ្យដឹងទៀតថា ស៊ីរីក៏នឹងត្រូវបានអនុញ្ញាតផងដែរឲ្យបន្តទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន «ដើម្បីប្រឆាំងភេរវកម្ម ផ្នែកសន្តិសុខ និងការសម្របសម្រួលសេដ្ឋកិច្ចបន្ថែមទៀត»។

លោក Trump បានលើកឡើងថា រូបលោកចង់ឲ្យស៊ីរីក្លាយជា «ប្រទេសជោគជ័យខ្លាំង» បន្ទាប់ពីមានសង្គ្រាមស៊ីវិលជាង ១ទសវត្សរ៍ ហើយបានបន្ថែមថា លោកជឿថា លោក Sharaa អាចធ្វើបាន និងពិតជាធ្វើបាន»។ ហើយលោក Trump បានសង្កត់ធ្ងន់ថា ប្រទេសស៊ីរី គឺជា «ផ្នែកមួយដ៏ធំ» នៃផែនការរបស់លោក សម្រាប់ផែនការសន្តិភាពមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ដែលប្រធានាធិបតីអាមេរិកសង្ឃឹមថា គម្រោងនេះនឹងជួយគាំទ្រដល់បទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមហាមាស នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm