សិក្ខាសាលាស្តីពី “យើងជាប្រតិបត្តិករសិល្បៈវប្បធម៌ រួមគ្នាទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”

2025/11/11 11:42:56 pm        129

ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “យើងជាប្រតិបត្តិករសិល្បៈវប្បធម៌ រួមគ្នាទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”, នៅទីស្តីការក្រសួងរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

​លោកស្រី ឆាយ ស្រីភ័ក្រ្ត អនុប្រធាននាយកដ្ឋាន បានមានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាការងារដែលអាចលុបបំបាត់បានទាំងស្រុងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់ឯងនោះទេ គឺទាមទារការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ប្អូនៗនិស្សិត និងប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបអាចសម្រេចការងារនេះបាន។ ហេតុនេះហើយ បានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជារៀងរាល់ឆ្នាំ ព្រមទាំងបានលើកជាផែនការសកម្មភាពប្រចាំឆ្នាំ ក្នុងការរៀបចំសិក្ខាសាលាបែបនេះ ក៏ដូចជាសកម្មភាពផ្សេងៗទៀតក្នុងការរួមចំណែកបញ្ជ្រាបការយល់ដឹងស្តីពីបញ្ហាគ្រឿងញៀន ជូនដល់មន្រ្តីរាជការក្រសួង សិល្បករសិល្បការិនី សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅផងដែរ។

លោកជំទាវ ឡងឌី សាន់ណារ៉ា បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺជាសក្ខីភាពមួយបានបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់ថា កម្ពុជា បាននិងកំពុងស្ថិតក្នុងកាលៈទេសៈ ដែលមានសុខសន្តិភាពបរិបូរណ៍ មានប្រជាធិបតេយ្យពេញលេញ និងមានវឌ្ឍនភាពសង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យមុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយការដឹកនាំប្រកបដោយថាមពល និងកំណត់គោលដៅ ច្បាស់លាស់ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ក្នុងគោលដៅធ្វើឱ្យមានកំណើន មានការងារ មានសមធម៌ មានប្រសិទ្ធភាព និងមានចិរភាពក្នុងសង្គមកម្ពុជា។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួង ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឱ្យយល់ដឹងពីការបង្ការ ទប់ស្កាត់អំពើជួញដូរគ្រឿងញៀន បង្កើតជាស្នាដៃថ្មីៗលើផ្នែកសិល្បៈ និងណែនាំអំពីរបៀបនៃការទាញយកកម្មវិធី App No Drug ដែលជាកម្មវិធីសម្រាប់រាយការណ៍នូវព័ត៌មាន ផ្សេងៗ ដែលបងប្អូនបានឃើញអ្នកប្រើប្រាស់ ឬជួញដូរគ្រឿងញៀនទៅកាន់សមត្ថកិច្ច ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន។

សិក្ខាសាលាថ្ងៃនេះ មានការអញ្ជើញចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើដោយឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ក្រសួងមហាផ្ទៃ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        108
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm