ពលរដ្ឋបន្តមកតេស្តPCR រកកូវីដ១៩ មានកំណើនកើនឡើង ខណៈព្រួយបារម្ភពីការឆ្លងអូមីក្រុង

2022/02/14 12:14:33 pm        462

ភ្នំពេញ៖ បច្ចុប្បន្នចំនួនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ទៅធ្វើតេស្ត PCR នៅរាជធានីភ្នំពេញកំពុងមានការកើនឡើង។ ជាក់ស្ដែងសម្រាប់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺមានចំនួនប្រជាពលរដ្ឋទៅធ្វើតេស្តរហូតដល់ក្នុងរង្វង់ ៣០០នាក់ក្នុងមួយថ្ងៃ។ ការកើនឡើងនេះ គឺចាប់ផ្ដើមតាំងពីខែដើមខែកុម្ភៈមកម្ល៉េះ។

សម្រាប់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺមានប្រជាពលរដ្ឋទៅធ្វើតេស្តរហូតដល់ប្រមាណ ៣០០នាក់ក្នុងមួយថ្ងៃចាប់តាំងពីដើមខែកុម្ភៈមក ដោយកន្លងទៅចំនួនប្រជាពលរដ្ឋទៅធ្វើតេស្ត​ច្រើន​បំផុតត្រឹម ៥០នាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ចំនួននេះអាចលើសពី ៣០០នាក់ទៅទៀត បើសិន​ជា​មន្ទីរពេទ្យពុំមានកំណត់ចំនួនមនុស្ស។ នេះជាការលើកឡើងរប់សវេជ្ជបណ្ឌិត ឆន សុធារី អនុប្រធាន​មណ្ឌលកូវីដ-១៩ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ គឺអនុញ្ញាត​ឱ្យប្រជាពលរដ្ឋអាចទៅធ្វើតេស្ត PCR ដោយ​មិនគិត​ថ្លៃនៅទីតាំងចំនួន ៣ គឺនៅទីតាំង កោះពេជ្រ វិហារយេស៊ូគ្រឹះស្ទឹងមានជ័យ និង​ក្នុងមនី្ទរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ចំណែកឯកទីតាំងព្យាបាលជំងឺកូវីដ-១៩ គឺមានចំនួន ២ទីតាំង គឺមនី្ទរពេទ្យ​មិត្តភាពខ្មែរ-សូវៀត និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក។ នេះបើផ្អែកលើការបញ្ជាក់របស់លោក ​វេជ្ជបណ្ឌិត ងី មានហេង ជាមួយក្រុមការងារ BTV កាលពីសប្ដាហ៍មុន។

ក្នុងពេលបច្ចុប្បន្ននេះ ការឆ្លងកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង នៅកម្ពុជា ក៏កើនឡើងជា​បន្តបន្ទាប់ផងដែរ។ ជាក់ស្ដែងសម្រាប់ថ្ងៃទី ១១ កុម្ភៈ ក្រសួងសុខាភិបាល ប្រកាស​ករណីវិជ្ជមាន ៣០០ករណី និងថ្ងៃទី ១២ ​កុម្ភៈមានការរកចំនួន ៤០១ករណី ជាប្រភេទអូមីក្រុងទាំងអស់។

ជាវិធានការបន្ទាន់រាជធានីភ្នំពេញ​ ក៏បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ ដោយបញ្ជាក់ពីការផាក​ពិន័យ តាមមាត្រា២ នៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច និង​ក្រសួងសុខាភិបាល ​ស្ដីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តិអំពើ​ល្មើស​នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ​និងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លើសពីនេះ គឺការដាក់ពន្ធនាគារ ស្របតាមមាត្រា ១០មាត្រា ១១ នៃច្បាប់ស្ដីពីវិធាន​ការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

រដ្ឋបាលរាជធានីភ្នំពេញ​ ក៏បានចេញសេចក្ដីណែនាំបន្ថែម ដោយ​មាន​ចំណុច​មួយបញ្ជាក់​ការ​កំណត់​ចំនួនមនុស្សនៅតាមទីតាំងប្រមូលផ្ដុំ ដូចជាពិធីមង្គលការ ​ភោជនីយដ្ឋាន​ ពិធីបុណ្យទាន ដោយត្រូវ​កំណត់ចំនួនមនុស្សមិនឱ្យលើស ៧នាក់ក្នុង ១ តុនោះទ្បើយ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am