ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន កំពុងផ្តល់សញ្ញាថា ពួកគេបានបញ្ឈប់ការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងអ៊ីស្រាអែល និងការដឹកជញ្ជូនតាមផ្លូវទឹកនៅសមុទ្រក្រហម ខណៈដែលបទឈប់បាញ់ដ៏រង្គោះរង្គើ នៅមាន នៅក្នុងតំបន់ហ្កាហ្សា។
នៅក្នុងលិខិតមួយផ្ញើទៅកាន់កងពលតូច Qassam របស់ក្រុមហាម៉ាសដែលបានចេញផ្សាយកាលពី ល្ងាចថ្ងៃចន្ទ ក្រុមហ៊ួទី បានផ្តល់សញ្ញាច្បាស់លាស់បំផុតរបស់ពួកគេថា ការវាយប្រហាររបស់ពួកគេ បានបញ្ឈប់។

លិខិតនោះបានឲ្យដឹងថា៖«យើងកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្ត ហើយប្រកាសថា ប្រសិនបើសត្រូវបន្តឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សា យើងនឹងត្រឡប់ទៅប្រតិបត្តិការយោធារបស់យើងវិញយ៉ាងជ្រៅ នៅក្នុងអង្គភាពជ្វីហ្វ ហើយយើងនឹងដាក់ឡើងវិញនូវបម្រាមទៅលើការធ្វើនាវាចរណ៍របស់អ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងសមុទ្រអារ៉ាប់។
ក្រុមហ៊ួទីមិនបានផ្តល់ការបញ្ជាក់ជាផ្លូវការណាមួយថា យុទ្ធនាការរបស់ពួកគេនៅក្នុងតំបន់ បានបញ្ឈប់នោះទេ៕
