អាជ្ញាធរម៉ាឡេស៊ី ស្រង់សាកសពមនុស្សបន្ថែមទៀត ក្នុងប្រតិបត្តិការស្វែងរកជនជាតិរ៉ូហ៊ីងយ៉ាបាត់ខ្លួន

2025/11/11 06:12:14 pm        123

នៅថ្ងៃអង្គារនេះ ក្រុមអាជ្ញាធរម៉ាឡេស៊ី បានស្រង់សាកសពមនុស្សបន្ថែមទៀត នៅក្នុងប្រតិបត្តិការរុករកកំពុងបន្តរបស់ពួកគេ សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាបាត់ខ្លួន ក្រោយទូករបស់ពួកគេលិចនៅជិតព្រំដែនថៃ និងម៉ាឡេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៧នាក់ ។

ក្រុមជួយសង្រ្គោះ បានរុករកនៅតំបន់ជិតកោះ Langkawi ចាប់តាំងពីទូកបានលិចកាលពីសប្តាហ៍មុន ។ ក្រុមមន្រ្តីនិយាយថា នៅថ្ងៃអង្គារនេះ ពួកគេបានស្រង់សាកសពមនុស្ស ៩នាក់បន្ថែមទៀត រួមទាំងសាកសពមនុស្សម្នាក់ នៅប្រទេសថៃ ។

កាលពីថ្ងៃចន្ទ កងល្បាតរបស់ម៉ាឡេស៊ី បានបន្តប្រតិបត្តិការស្វែងរកក្នុងដែនទឹកនៃសមុទ្រ Andaman ដើម្បីតាមរកសមាជិករាប់សិបនាក់ទៀតនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ។

យោងតាមការអះអាងរបស់លោក Khairul Azhar Nuruddin ប្រធាននគរបាលនៅកោះ Langkawi ភាគខាងជើងម៉ាឡេស៊ី ដែលជាតំបន់នៃប្រតិបត្តិការស្វែងរក បានឲ្យដឹងថា ដំបូងឡើយ ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់បានឡើងជិះនាវាធំមួយគ្រឿងឆ្ពោះទៅម៉ាឡេស៊ី កាលពី ២សប្តាហ៍មុន ប៉ុន្តែត្រូវផ្ទេរទៅទូកតូចៗចំនួន ២គ្រឿង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ។ 

អាជ្ញាធរម៉ាឡេស៊ីនិយាយថា ក្នុងនោះ ទូកតូចមួយគ្រឿង ផ្ទុកមនុស្សប្រហែល ៧០នាក់ បានលិចនៅជិតកោះ Langkawi ក្នុងថ្ងៃដដែល ហើយជោគវាសនាទូកមួយគ្រឿងទៀតដែលផ្ទុកអ្នកដំណើរ ២៣០នាក់ នៅតែមិនច្បាស់នៅឡើយនោះទេ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am