នៅព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. រួមនឹងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលជួបពិភាក្សាការងារជាមួយ លោក Amir Khan Goraya ប្រធានផ្នែកអភិបាលកិច្ចល្អរបស់ UNDP ប្រចាំកម្ពុជា រួមនិងសហការី។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា អំពី កិច្ចសហប្រតិបតិ្តការរវាងក្រសួងយុតិ្តធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង UNDP ដោយផ្តោតលើ៖
១. វឌ្ឍនភាពនៃការអនុវត្តឯកសារ LOA (Letter of Agreement) រវាងក្រសួងយុត្តិធម៌ និង UNDP លើការគាំទ្រ ដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ឆ្នាំ២០២៥
២. គម្រោងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង UNDP នាពេលខាងមុខ
៣. ការគាំទ្រលើគម្រោងរៀបចំបណ្ណាល័យឌីជីថលរបស់ក្រសួងយុតិ្តធម៌ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។





