មន្រ្តីសុខាភិបាល បម្រើសេវាសុខភាពជូនប្រជាជននៅតាមតំបន់ប្រជុំកោះ ភ្នំ និង តំបន់ឆ្ងាយដាច់ស្រយាល បានយ៉ាងសមស្រប ក្នុងស្មារតីលះបង់ខ្ពស់

2025/11/12 01:55:58 am        124

នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ (Zoom) សរុបចំនួន ៣១២៧ នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បង្ហាញពីក្តីសង្ឃឹមជឿជាក់លើមន្រ្តីសុខាភិបាលតាមមូលដ្ឋាន និងបានកោតសរសើរដល់មន្រ្តីសុខាភិបាលមូលដ្ឋានជាពិសេស អ្នកដែលបំរើការនៅតាមប្រជុំកោះ ជួរភ្នំ និងតាមតំបន់ព្រៃឆ្ងាយដាច់ស្រយាល ដែលបានជម្នះនឹងការលំបាកគ្រប់ប្រភេទក្នុងការបម្រើសេវាសុខភាពដល់ប្រជាជនបានគ្រប់ពេលវេលា។ 

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹក និងសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំសុខាភិបាលតែងតែនៅឈរជាប់ជាមួយមន្រ្តីសុខាភិបាលតាមតំបន់ឆ្ងាយដាច់ស្រយាលទាំងអស់គ្រប់ពេលវេលាដើម្បីចូលរួមគាំទ្រទាំងស្មារតី និងធនធានចាំបាច់ដល់មន្រ្តីសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានចែករំលេកពីភាពប្លែកៗពីគ្នា នៃភាពជាអ្នកដឹកនាំ សម្រាប់មុខងារផ្សេងៗក្នុងវិស័យសុខាភិបាល ដែលជារួម មុខងារសំខាន់ៗ ក្នុងការដឹកនាំវិស័យសុខាភិបាលមានពីរគឺ ១. មុខងារក្នុងការងារដឹកនាំការបម្រើសេវាថែទាំព្យាបាល(ផ្នែកមន្ទីរពេទ្យ) និង ២. មុខងារក្នុងការងារដឹកនាំក្រៅពីការផ្តល់សេវាថែទាំព្យាបាល។ 

សម្រាប់ការងារដឹកនាំការផ្តល់សេវា (នៅតាមមន្ទីរពេទ្យ) អ្នកដឹកនាំត្រូវយល់ដឹងពីស្ថានភាពទាំងអស់ដែលកើតមាននៅមន្ទីរពេទ្យ ព្រោះថា មន្ទីរពេទ្យមិនមិនគ្រាន់តែជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ តែមន្ទីរពេទ្យគឺជាសំណុំនៃព្រឹត្តិការណ៍ទាំងអស់ដែលអាចកើតមានក្នុងសង្គមទាំងមូលដែលអ្នកដឹកនាំមន្ទីរពេទ្យត្រូវចេះដឹកនាំ ដូចជា ការងារទាក់ទងនឹងការគ្រប់គ្រងជំងឺ ការប្រើប្រាស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឬការឆ្លើយតបទៅនឹងការចង់បានរបស់អ្នកជំងឺ។ល។ បន្ថែមពីលើនេះ អ្នកដឹកនាំមន្ទីរពេទ្យក៏ត្រូវគ្រប់គ្រងធនធានមនុស្ស និងបន្ស៊ីការដឹកនាំរបស់ខ្លួនអោយស្របទៅនឹងទិសដៅរបស់គោលនយោបាយជាតិ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm