ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌកំបូល អំពាវនាវដល់សិស្សទើបប្រឡងជាប់បាក់ឌុប រួមគ្នាជួយ អភិវឌ្ឍន៍ប្រទេស

2025/11/12 02:07:14 am        105

ភ្នំពេញ ៖ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌកំបូល បានអំពាវនាវដល់សិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចូល រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសជាតិកាន់តែខ្លាំង តាមរយៈការបន្តពង្រឹងចំណេះដឹង ជំនាញ និងសីលធម៌រស់នៅ ប្រចាំថ្ងៃ។ 

​លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌ កំបូល លើកឡើងក្នុងពិធីសំណេះសំណាល ជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A-B សរុប ៣៣ នាក់ ក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្មីៗនេះថា បច្ចុប្បន្នពិភពលោកមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះសង្គមជាតិមួយ ដែលវិវឌ្ឍន៍ ទៅបានលឿន និងក្លាយជាអារ្យប្រទេស សំបូរសប្បាយ ថ្កុំថ្កើង រុងរឿង គឺពឹងផ្អែកលើធនធានមនុស្សដែលមានចំណេះ និងមានជំនាញ ក្នុងនោះប្រសិនបើមិនមានចំណេះដឹង និងជំនាញ កម្ពុជាមិនអាចប្រកួតប្រជែងបានជាមួយបណ្តាប្រទេសជិតខាង និងពិភពលោក នោះឡើយ។

បញ្ហានេះ, លោកជំទាវកិត្តិបណ្ឌិត ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាជួយឱ្យប្រទេសកម្ពុជាខ្លាំង ជាមួយ គ្នានេះ លោកគ្រូ-អ្នកគ្រូ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបង្ហាត់បង្រៀន ដើម្បីឱ្យមានមូលធនមនុស្សខ្លាំងក្លា ក្នុងគោលដៅចូលរួម អភិវឌ្ឍន៍ប្រទេសជាតិយើង។ លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបង្កើនធនធានមនុស្ស ក្នុងនោះលោកគ្រូ-អ្នកគ្រូ សូមយកចិត្តទុកដាក់ផងដែរ លើការពង្រឹងផ្នែកសីលធម៌ដល់សិស្សានុសិស្ស ប្រសិនមានចំណេះដឹង និងជំនាញតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ។

លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ-អ្នកគ្រូផងដែរ ដែលបានបណ្តុះបណ្តាលដល់ សិស្ស ដោយទទួលបានលទ្ធផលល្អ នឹងក្លាយទៅជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត។

សូមជម្រាបថា សម្រាប់រង្វាន់លើកទឹកចិត្ត ពីលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា មូលដ្ឋានខណ្ឌកំបូល ជូនដល់សិស្សជ័យលាភីរួមមាន៖ សិស្សនិទ្ទេស A ចំនួន ៧ នាក់ ក្នុងម្នាក់ទទួលបានកុំព្យូទ័រយួរដៃ ១ គ្រឿង និងថវិកា ១០ ម៉ឺនរៀល, សិស្សនិទ្ទេស B ទទួលបានកាបូប ១ និងថវិកា ១០ ម៉ឺនរៀល ដោយឡែកនាយកសាលា ២ នាក់ ក្នុងម្នាក់ ថវិកា ២០ ម៉ឺនរៀល និងលោកគ្រូ-អ្នកគ្រូ ចំនួន ៥ នាក់ ក្នុងម្នាក់ថវិកា ១៥ ម៉ឺនរៀល៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        32
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm