ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើការវាយប្រហារភ្លាមៗទៅលើបារាំងកាលពីថ្ងៃចន្ទ អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News របស់អាមេរិក ដោយលោកនិយាយថា ពួកយើងមានបញ្ហាច្រើនណាស់ជាមួយបារាំង ។
លោក Laura Ingraham អ្នកធ្វើអត្ថាធិប្បាយរបស់ទូរទស្សន៍ Fox News បានចោទសួរប្រធានាធិបតីសហរដ្ឋអាមេរិកពីការចុះឈ្មោះនិស្សិតចិន នៅសាកលវិទ្យាល័យអាមេរិក ដោយនិយាយថា ពួកគេមិនមែនជាជនជាតិបារាំងនោះទេ ពួកគេគឺជាជនជាតិចិន ។ ពួកគេធ្វើចារកម្មពួកយើង ។ ពួកគេបានលួចកម្មសិទ្ធិបញ្ញារបស់ពួកយើង ។
ប៉ុន្តែភ្លាមៗនោះ លោក Trumpនិយាយកាត់ជាការឆ្លើយតបថា តើអ្នកគិតថា បារាំងល្អជាងមែនទេ? លោកសូមនិយាយប្រាប់អ្នកថា លោកមិនប្រាកដទាល់តែសោះ ។
លោក Trump ដែលជាប់គាំងក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង មាននូវទំនាក់ទំនងជាក់ស្តែងយ៉ាងល្អជាមួយសមភាគីបារាំងលោក Emmanuel Macron ពោពេញដោយការចាប់ដៃគ្នាយ៉ាងណែន ការកោតសរសើរគ្នាទៅវិញទៅមុខ និងការប៉ះជង្គង់គ្នានៅមុខកាមេរ៉ា ។
កាលពីខែកញ្ញាកន្លងទៅ លោក Macron បានទូរស័ព្ទដោយផ្ទាល់ទៅកាន់មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ដើម្បីនិយាយប្រាប់គាត់ថា លោកត្រូវបានជាប់តាមផ្លូវដោយសារក្បួនរថយន្តប្រធានាធិបតីនៅទីក្រុងញូវយ៉ក ពេលដែលលោកប្រញាប់ទៅចូលរួមកិច្ចប្រជុំ ចេញពីទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ៕