កិច្ចប្រជុំកំពូល G7 របស់កាណាដា នឹងពិភាក្សាដោះស្រាយវិបត្តិ នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា

2025/11/12 03:05:11 am        101


ខណៈដែលកិច្ចប្រជុំចុងក្រោយនៃរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសទាំង៧ ឬG7 ចាប់ផ្តើមនៅប្រទេសកាណាដា នាថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បាននិយាយថា របៀបវារៈនឹងផ្តោតលើវិបត្តិនានា ដែលរួមមានបញ្ហាសន្តិសុខនៅតំបន់អាក់ទិក សង្រ្គាមនៅប្រទេសអ៊ុយក្រែន និងការធានាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។

អំឡុងយុគសម័យនៃការមាន «ភាពប្រែប្រួលភូមិសាស្ត្រនយោបាយ» លោកស្រី Anand បានលើកឡើងថា សមភាគីអាមេរិករបស់លោកស្រី លោក Marco Rubio បានក្លាយជា «សមាជិកប្រកបដោយការស្ថាបនា» របស់ G7 ហើយបានសរសើរសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការធានាសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា។

លោកស្រី Anand បានបញ្ជាក់ទៀតថា លោកស្រីរំពឹងថា នឹងផ្តោតការសន្ទនាជាមួយដៃគូ អំពី «ផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅ» កាន់ការបង្កើតសន្តិភាពទាំងនៅប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា។

លោកស្រីបានសង្កត់ធ្ងន់ថា «យើងត្រូវមានមហិច្ឆតា សម្រាប់គោលបំណងនៃការបង្កើតសន្តិភាពយូរអង្វែង» ហើយបានកត់សម្គាល់ថា នៅពេលដែលរដូវរងាមកដល់ ប្រទេសកាណាដា និង G7 នឹងសម្លឹងមើលពីរបៀបដែលល្អបំផុត ដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន តាមរយៈហេដ្ឋារចនាសម្ព័ន្ធថាមពល ការផ្គត់ផ្គង់ស្បៀងអាហារ និងការកសាងឡើងវិញរយៈពេលវែង។

លោកបណ្ឌិត John Kirton ស្ថាបនិកក្រុមស្រាវជ្រាវ G7 នៅសកលវិទ្យាល័យ Toronto បាននិយាយថា វាទំនងជារដ្ឋមន្ត្រីការបរទេស នឹងសម្រេចការងារបានច្រើននៅក្នុងកិច្ចប្រជុំ នៅទីក្រុង Niagara-on-the-Lake ជាងកិច្ចប្រជុំមុនរបស់ប្រមុខរដ្ឋ G7 កាលពីខែមិថុនា នៅទីក្រុង Kananaskis៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm