អភិបាលតំបន់លោក Oleh Kiper និយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើតំបន់ភាគខាងត្បូង Odesa របស់អ៊ុយក្រែន បណ្តាលឲ្យខូចខាតហេដ្ឋរចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន បានបញ្ចេញវីដេអូឃ្លីបឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្តាតភ្លើង ។
ការវាយប្រហារនេះ បណ្តាលឲ្យមនុស្សម្នាក់ រងរបួស បង្កឲ្យកើតមានអគ្គិភ័យនៅតាមរោងចក្រថាមពលជាច្រើនកន្លែង និងធ្វើឲ្យខូចខាតដឺប៉ូផ្លូវរថភ្លើងគ្រប់គ្រងដោយរដ្ឋអ៊ុយក្រែន ។
លោក Kiper និយាយថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ Odesa កំពុងដំណើរការដោយម៉ាស៊ីនភ្លើង ហើយមជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ ត្រូវបានបើក ។
ដោយឡែក ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើតឡើងផងដែរនៅជុំវិញទីក្រុងភាគខាងជើង Pokrovsk ដែលធ្លាប់ជាមជ្ឈមណ្ឌលផ្លូវថ្នល់ និងផ្លូវរថភ្លើងដ៏សំខាន់របស់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នក្លាយជាទីក្រុងកម្ទេចកម្ទី ដែលការប្រយុទ្ធគ្នានេះ បានកើតមានឡើងអស់រយៈពេលជាច្រើនខែមកហើយ ពេលដែលទីក្រុងមូស្គូ រុលចូលយឺតៗទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែន ៕