ហ្វូងបាតុករសម្រុកចូលទីតាំងជំនួបកំពូល COP30 នៅប្រេស៊ីល បង្កជាការប៉ះទង្គិចជាមួយសន្តិសុខ

2025/11/12 03:59:57 pm        71

ក្រុមអ្នកតវ៉ាជនជាតិភាគតិចរាប់សិបនាក់ បានសម្រុកចូលទាំងបង្ខំ ទៅក្នុងទីកន្លែងកិច្ចប្រជុំកំពូលអាកាសធាតុ COP30 ក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) ហើយបានប៉ះទង្គិចយ៉ាងតានតឹងជាមួយឆ្មាំសន្តិសុខនៅច្រកចូល។

ក្រុមបាតុករស្រែកតវ៉ាពោរពេញដោយកំហឹង និងទាមទារចូលទៅកាន់បរិវេណនៃជំនួប ជាទីដែលគណៈប្រតិភូរាប់ពាន់នាក់មកពីប្រទេសជុំវិញពិភពលោក កំពុងចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP30 នៅឆ្នាំ២០២៥នេះ។

អ្នកខ្លះគ្រវីទង់ជាតិដែលមានសរសេរពាក្យតវ៉ាទាមទារសិទ្ធិដីធ្លី ឬកាន់ស្លាកសរសេរថា «ទឹកដីយើងមិនមែនសម្រាប់លក់ទេ»។ មេដឹកនាំជនជាតិដើមភាគតិចម្នាក់មកពីសហគមន៍ Tupinamba នៅជិតផ្នែកខាងក្រោមនៃទន្លេ Tapajos របស់ប្រេស៊ីល បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេខកចិត្តណាស់ ចំពោះការអភិវឌ្ឍដីធ្លីដែលកំពុងបន្ត ក្នុងតំបន់ព្រៃដែលគេរស់នៅ។

ទិដ្ឋភាពយ៉ាងវឹកវរបានកើតឡើងក្នុងការតវ៉ា ដោយមន្រ្តីសន្តិសុខបានរុញច្រានហ្វូងបាតុករឱ្យថយក្រោយ ហើយប្រើតុរារាំងច្រកចូល។ សាក្សីនៅទីនោះរៀបរាប់ថា ពួកគេឃើញសន្តិសុខម្នាក់ដែលហាក់ត្រូវរបួស បានជិះរទេះរុញទាំងប្រញាប់ប្រញាល់ចេញពីកន្លែងតវ៉ា ហើយអ្នកយាមម្នាក់ទៀតដែលមានស្នាមរបួសមុតថ្មីៗចំបរិវេណភ្នែក បាននិយាយថា សន្តិសុខត្រូវវាយចំក្បាលក្នុងភាពចលាចលនោះ។

បន្ទាប់ពីការប៉ះទង្គិច ក្រុមបាតុករក៏បំបែកគ្នាភ្លាមៗ។ អ្នកតវ៉ាទាំងនេះគឺស្ថិតក្នុងក្រុមមនុស្សរាប់រយនាក់ ដែលដើរដង្ហែតាមដងផ្លូវទៅកន្លែងប្រារព្ធព្រឹត្តិការណ៍ COP30 ក្នុងទីក្រុងព្រៃអាម៉ាហ្សូន Belem របស់ប្រេស៊ីល ដោយជំរុញមេដឹកនាំពិភពលោក ឱ្យឈប់ "លេងល្បែង" ភ្នាល់ដាក់អនាគតពួកគេទៀតទៅ ហើយងាកទៅរកដំណោះស្រាយពិតប្រាកដលើបញ្ហាអាកាសធាតុ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm