យោធាប៉ាឡេស្ទីន៖ អ្នកតាំងលំនៅឋានអ៊ីស្រាអែល ដុតបំផ្លាញទ្រព្យសម្បត្តិនិងធ្វើឱ្យរងរបួសជនប៉ាឡេស្ទីន៤នាក់

2025/11/12 05:08:39 pm        109

យោធាអ៊ីស្រាអែល និងមន្ត្រីប៉ាឡេស្ទីន បាននិយាយថា អ្នកតាំងលំនៅឋានអ៊ីស្រាអែលបិទបាំងមុខ បានគប់ដុំថ្ម និងដុតរថយន្តដឹកទឹកដោះគោ បំផ្លាញដីស្រែចម្ការ និងដុតសំណង់នៅសហគមន៍ Bedouin បណ្តាលឲ្យមនុស្សបួននាក់រងរបួសកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ជាការវាយប្រហាររបស់អ្នកតាំងលំនៅឋានក្នុងតំបន់កាន់កាប់ West Bank។ កងទ័ពបាននិយាយថា ទាហានបានប្រញាប់ប្រញាល់ទៅកាន់ក្រុង Beit Lid និងក្រុង Deir Sharaf បន្ទាប់ពីជនស៊ីវិលអ៊ីស្រាអែលពាក់ម៉ាស់រាប់សិបនាក់បានវាយប្រហារទៅលើជនជាតិប៉ាឡេស្ទីន និងបានដុតបំផ្លាញទ្រព្យសម្បត្តិ។

កងកម្លាំងសន្តិសុខបានបំបែកការប្រឈមមុខដាក់គ្នានេះ។ នគរបាលអ៊ីស្រាអែលនិយាយថា ជនសង្ស័យអ៊ីស្រាអែលបួននាក់ត្រូវបានចាប់ខ្លួននិងឃុំខ្លួនដើម្បីសាកសួរ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា អ្នកតាំងលំនៅឋានបានធ្វើការវាយប្រហារយ៉ាងហោចណាស់២៦៤លើក លើពលរដ្ឋប៉ាឡេស្ទីនក្នុងខែតុលា ជាចំនួនខ្ពស់បំផុតប្រចាំខែចាប់តាំងពីអង្គការសហប្រជាជាតិ ចាប់ផ្តើមតាមដានឧបទ្ទវហេតុក្នុងឆ្នាំ២០០៦។ អាជ្ញធរប៉ាឡេស្ទីន លោក Muayyad Shaaban បាននិយាយថា អ្នកតាំងលំនៅឋានបានដុតរថយន្តចំនួន៤គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទឹកដោះគោ Junaidi ដុតតំបន់ធ្វើកសិកម្ម និងបន្ទប់ដាក់សំណប៉ាហាំង និងតង់របស់គ្រួសារសហគមន៍ Bedouin ខណៈក៏បានគប់ដុំថ្មទៅលើអ្នកស្រុក។

ជាលំនៅឋានរបស់ពលរដ្ឋប៉ាឡេស្ទីនចំនួន២,៧លាននាក់ តំបន់West Bank គឺជាបេះដូងនៃផែនការសម្រាប់រដ្ឋប៉ាឡេស្ទីននាពេលអនាគត។ រដ្ឋាភិបាលអ៊ីស្រាអែល បានពង្រីកការតាំងលំនៅឋានជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ដោយបានបែងចែកដីធ្លី។

អង្គការសហប្រជាជាតិ ប៉ាឡេស្ទីន និងប្រទេសភាគច្រើន បានចាត់ទុកការតាំងលំនៅឋាននេះថាជារឿងខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ ប៉ុន្តែអ៊ីស្រាអែលបានជំទាស់នឹងរឿងនេះ ។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm