អាជ្ញាធរបន្ទាយមានជ័យ ដាំដើមឈើនៅតំបន់៣ ជាង៣ម៉ឺនដើម និងបិទបញ្ចប់ការដាំ

2022/02/14 08:20:22 pm        571

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់ការដាំដើមឈើ នៅក្នុងដីព្រៃលិចទឹកតំបន់៣ ដែលបានរងការកាប់ទន្ទ្រានហើយ ដោយកូនឈើត្រូវបានដាំនោះមានចំនួន៤ប្រភេទ ស្មើនឹងជាង ៣ ៣០០០ដើម ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានប្រសាសន៍ថា ព្រៃលិចទឹកតំបន់៣ នៅក្នុងខេត្តបន្ទាយមានជ័យ បានរងការកាប់ទន្ទ្រាន មាននៅឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ដោយពលរដ្ឋចំនួន ៦៥១គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ស្មើនឹង ៤ ២៦២.៦៧ហិកតា ។

ឯកឧត្តម បន្តថា សម្រាប់ដីតំបន់៣ ដែលត្រូវកាប់ឆ្ការដោយខុសច្បាប់នោះ ត្រូវបានអាជ្ញាធរ​ធ្វើការ​ដាំដើម​ឈើ​ឡើងវិញចំនួន ៨លើក ស្មើនឹង៣៣ ៣៨០ដើម ​ក្នុងនោះមាន​ គុម្ពឫស្សី​ ដើមរាំង​ទឹក គ្រាប់ត្នោត ​និងរំដេញ ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា អាជ្ញាធរខេត្ត​ក៏បានលើកស្លាកប៉ាណូបានចំនួន ៦ផ្ទាំង​(គ្រប់តាមផែនការ៦/៦) ​បានចាក់បង្គោល​សសរ​បាន​ចំនួន ២៦បង្គោល, ចុះតម្រង់បង្គោល​២២បង្គោល និង​បានបោះបង្គោល ៤៨បង្គោល (គ្រប់តាមផែនការ ៤៨/៤៨) ។

អភិបាលខេត្តបន្ទាយមានជ័យ​ បានបញ្ជាក់ថា ​អាជ្ញាធរនឹងបន្តចុះពិនិត្យ និងស្រាវជ្រាវទីតាំងជាក់​ស្តែង​ក្នុងភូមិសាស្ត្រស្រុកទាំង២ ដែលមានការរុករានទន្ទ្រានកាន់កាប់ អាស្រ័យផល​ដើម្បីកំណត់​និយាមកាលើប្លង់ទីតាំងដី ​រួចកំណត់អត្តសញ្ញាណដី អត្តសញ្ញាណមនុស្ស ដែលពាក់ព័ន្ធដើម្បី​ចាត់​វិធាន​ការផ្លូវច្បាប់​ និង​សហការជាមួយក្រុមការងារថ្នាក់ជាតិ​ បោះបង្គោលរង៤៥ដើម (រវាង​បង្គោលមេ) ​ចន្លោះ៥០០ម៉ែត្រមួយដើម ​តាមគ្រប់ច្រកចេញចូលទៅកាន់តំបន់៣ និងជំរុញការ​ចុះ​បញ្ជី​ដីនៅតំបន់ព្រៃលិចទឹកតំបន់៣ជាដីរដ្ឋ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធការកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣​ ដោយខុសច្បាប់ ស្ថិត​ក្នុង​ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ​ តុលាការដំបូងខេត្ត ​បានអញ្ជើញ​អភិបាលស្រុក​ព្រះនេត្រព្រះ បំភ្លឺ​ក្នុងករណី ​រួមទាំង​មានការ​ឃាត់ខ្លួនមេឃុំផងដែរ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm